តោអាស៊ីចំនួន៨ក្បាល នៅសួនសត្វឥណ្ឌាឈ្មោះ Nehru Zoological Park បានឆ្លងកូវីដ១៩ នេះបើតាមការអោយដឹង ពីរដ្ឋាភិបាលកាលពីថ្ងៃអង្គារ។


អាជ្ញាធរសួន បានចែករំលែកសំណាកជាមួយមន្ទីរពិសោធន៍ស្រាវជ្រាវរបស់រដ្ឋកាលពីថ្ងៃ២៤មីនា បន្ទាប់ពីសត្វតោទាំងនេះបង្ហាញសញ្ញាមានបញ្ហាដកដង្ហើម យ៉ាងណាតែមិនមានភស្តុតាងបង្ហាញថា សត្វទាំងនេះអាចចម្លងវីរុសមកកាន់មនុស្សទេ។ លទ្ធផលធ្វើតេស្តិ៍នេះកើតឡើងចំពេលឥណ្ឌាមានអ្នកឆ្លងគរទឹកគរដី។
ឥណ្ឌាត្រូវបានរាយការណ៍ថាឆ្លងកូវីដ១៩មួយថ្ងៃៗជាង៣សែននាក់អស់ពេល១៣ថ្ងៃជាប់គ្នា ហើយពេលនេះចំនួនអ្នកឆ្លងសរុបកើនហួស២០លាននាក់ ជាចំនួនឆ្លងច្រើនបំផុតលំដាប់តី២បន្ទាប់ពីសហរដ្ឋអាម៉េរិក៕


ប្រភព៖ Sabay
