ព្រឹត្តិការណ៍

ចិន សម្រេចបាញ់ ចោលខ្លា២ក្បាល ក្រោយពួកវា រួចពីកន្លែងសម្ដែងសៀក និងខាំសម្លាប់មនុស្ស

ខ្លា​លេង​សៀក​២​ក្បាល ​ត្រូវបាន​បាញ់សម្លាប់ ​ក្រោយពី​ពួក​វា​បាន​រត់គេចខ្លួន ​និង​ខាំ​សម្លាប់​អ្នក​មើល​ថែរក្សា ​វា​នៅ​ចិន ​។​ ខ្លា​នេះ​ជា​របស់​ក្រុម​សម្តែង​សៀក​មួយ​ដែល​ត្រូវបាន​ជួល ​ទៅលេង​នៅ​កន្លែង​ទេសចរណ៍ ​មួយ​ក្នុង​ក្រុង​ណាន់​យ៉ាង ​ក្នុង​ខេត្ត​ហឺ​ណាន​។​

(រូបតំណាង)
បុគ្គលិក​ក្រុម​សៀក​ម្នាក់ ​​បាន​អោយ​ចំណី​ខ្លា​ទាំង​នេះ ​តែ​វា​បាន​រួច​ចេញពី​ទ្រុង​ និង​ហក់​ខាំ​អ្នក​មើល​ថែ​របស់​វា បណ្តាលអោយ​របួសធ្ងន់​ និង​ស្លាប់​នៅ​មន្ទីរពេទ្យ​។​ ​បន្ទាប់​ពី​ខ្លា​រួច​ចេញពី​ទ្រុង ពួក​អ្នកស្រុក​បាន​នាំគ្នា​ភៀស ខ្លួន​ហើយ​អាជ្ញាធរ​តាម​ប្រមាញ់​។​

ការព្យាយាម​ចាប់​វា​ទាំង​រស់​មកវិញ ​បាន​បរាជ័យ​នាំអោយ​អាជ្ញាធរ ​បង្ខំចិត្ត​បាញ់​ពួក​វា​ងាប់ ​កាលពី​រសៀល​ថ្ងៃ​អង្គារ​ទី​២៥ ​ឧសភា ​។​ ហេតុការណ៍នេះបាន​កើតឡើង​បន្ទាប់​ពី​ខ្លា​៣​ក្បាល ​បាន​រួច​ពី​ទ្រុង ដោយ​១ក្បាល​គេចខ្លួន​ ដល់​សព្វថ្ងៃ​នៅ​ក្នុង​ហេតុការណ៍​ ផ្សេងមួយទៀត​ នៅ​ចិន​ភាគខាងកើត​៕ sabay

Most Popular

To Top