ព្រឹត្តិការណ៍

ឧកញ៉ា ទៀ វិចិត្រ​​ នាំយកអំណោយ ឧបត្ថម្ភសមត្ថកិច្ចចម្រុះ ប្រចាំការគោលដៅ បម្រាមគោចរ ភូមិសាស្រ្តស្រុកព្រៃនប់

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានចាត់តំណាងលោក អ៊ឹង ហ៊ុយកៅ ចុះសួរសុខទុក្ខ និងនាំយកអំណោយ​ ឧបត្ថម្ភដល់ក្រុមការងារ និងសមត្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅ បម្រាមគោចរ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ចំនួន ០៧ គោលដៅ ទប់ស្កាត់ឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ។

ជំនួយនេះត្រូវបានប្រគល់ នៅគោលដៅផ្លូវជាតិលេខ៤ (ត្រង់ចំណុច រង្វង់មូល សម្តេចសង្ឃ ទេព វង្ស)។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ ជំនួសមុខអោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាអង្គភាពកងកម្លាំង​ មានសមត្ថកិច្ចទាំងអស់ បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ លោកស្រី ហេង គីមជី ដែលបានបន្តចូលរួម ចែករំលែកម្ហូបអាហារ សម្ភារៈការពារជំងឺកូវីដ១៩ ជូនកងកម្លាំងប្រចាំការ តាមគោលដៅ បម្រាមគោចរ បន្ថែមទៀតនាពេលនេះ ឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព រួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជំរុញទឹកចិត្ត ដល់ដល់បងប្អូន ក្រុមការងារនិងសម្ថកិច្ចចម្រុះ ប្រចាំនៅគោលដៅ ទាំងអស់ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួន ដោយមិនគិតការនឿយហត់ និងទទួលលទ្ធផល កាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា អំណោយដែល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ លោកជំទាវ ហេង គីមជី ឧបត្ថម្ភជូនក្នុងមួយគោលដៅ ទទួលបាន៖ 1 ទឹកសុទ្ធ ៥០កេះ សរុប ៣៥០កេះ,​ 2 មីកំប៉ុង ០១កេះធំ សរុប ០៧កេះធំ, 3 ម៉ាស់ ០៧ ប្រអប់ សរុប ០១កេះធំ ស្មើនឹង ៥០ប្រអប់, 4 អាកុល ០១កាន សរុប ០៧កាន និង5 បំពង់បាញ់អាល់កុល ០១ដប សរុប ០៧ដប៕

Most Popular

To Top