អេហ្ស៊ីប៖ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញហ្វូស៊ីលត្រី ដែលមានអាយុកាល ៥៦លានឆ្នាំ នៅវាលខ្សាច់អេហ្ស៊ីបភាគខាងកើត ប្រទេសអេហ្ស៊ីបបង្ហាញថា ត្រីអាចរស់នៅក្នុងសមុទ្រ ដែលមានសីតុណ្ហភាពជិត ៩៥ អង្សាហ្វារិនហៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ហ្វូស៊ីលនេះត្រូវបានគេរកឃើញ មានស្រមោលពណ៌ប្រផេះងងឹតមួយ នៅតំបន់មួយនៅវាលខ្សាច់ខាងកើត ដែលគេស្គាល់ថា Ras Gharib A ដែលមានចម្ងាយប្រហែល ៣២២គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងគែរ។ ពួកគេរាប់បញ្ចូលជាង ១២ ក្រុមនៃប្រភេទត្រីបាសប្រភេទផ្សេងៗ គ្នាពីសម័យនោះរួមមាន Percomorph Acanthomorphs រួមបញ្ចូលទាំងសត្វត្រី Walleye សត្វត្រី Bass និងសត្វត្រី Bluegills។

ត្រីផ្សេងទៀតដែលត្រូវបាន គេរកឃើញរួមមានត្រីព្រះចន្ទពីហ្សែន Mene (គំរូជាង ៦០ ត្រូវបានគេរកឃើញ) ក៏ដូចជាមច្ឆាសមុទ្រជ្រៅ និងប្រភេទសត្វដែលត្រូវបានគេស្គាល់ថា bonytongues នៅតែមានសាច់ញាតិរស់នៅ។ Mene នៅតែមានជីវិតសព្វថ្ងៃនេះ ទោះបីជាវារស់នៅក្នុងផ្នែកខ្លះនៃមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិកក៏ដោយ។
ល័ក្ខខណ្ឌបានកើតឡើង ក្នុងកំឡុងពេលកម្ដៅអតិបរិមា (PETMcene-Eocene Thermal Maximum (PETM)) ជាពេលដែលសីតុណ្ហភាពពិភពលោក កើនឡើងខ្ពស់ត្រូវបានគេមើលឃើញថា ជាអាណាចក្របុរាណល្អបំផុត សម្រាប់កម្ដៅផែនដីនាពេលបច្ចុប្បន្ន។ ការសិក្សានាពេលថ្មីៗនេះបាននិយាយថា សីតុណ្ហភាពជាមធ្យម នៅលើភពផែនដីបានកើនឡើង ១ អង្សាសេហ្វារិនហៃ (១,៨ អង្សា) ចាប់តាំងពីពាក់កណ្ដាលសតវត្សរ៍ទី១៩ ដោយសារផ្នែកភាគច្រើននៃ បដិវត្តឧស្សាហកម្មនិងព្រឹត្តិការណ៍មនុស្ស។
ក្នុងកំឡុងពេល PETM ត្រីទាំងនេះហែលនៅឆ្ងាយពី ភាគខាងជើងទៅដាណឺម៉ាក ដែលបង្ហាញពីចម្ងាយរបស់វា នៅក្នុងអំឡុងពេលនោះ។ សហអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Michigan លោក Matt Friedman បាននិយាយថា ផលប៉ះពាល់នៃព្រឹត្តិការណ៍ PETM លើជីវិតនៅពេលនោះ គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែគម្លាតដ៏ធំមួយនៅក្នុង ការយល់ដឹងរបស់យើង ៕
ដោយ៖ លី ភីលីព
