អាមេរិក៖ អ្នកវិទ្យាសាស្ត្រម្នាក់ដែលមានឈ្មោះថា Space Tiger King បានអះអាងថា ថ្មដែលស្រដៀងនឹងគ្រាប់បាល់ ដ៏ចម្លែកនៅលើភពព្រះអង្គារ ពិតជាផ្សិតហ្វ៊ុនជីមែន បន្ទាប់ពីយន្តអវកាសរបស់ អង្គការអវកាសណាសាថត បានរូបភាពមួយនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកជំនាញផ្នែកមីក្រូជីវសាស្រ្ត លោកវេជ្ជបណ្ឌិត Xinli Wei មកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន អ្នកវិទ្យាសាស្ត្រតារាវិទូលោក Rudolph Schild មកពី Harvard-Smithsonian និងលោកវេជ្ជបណ្ឌិត Rhawn Gabriel aka Space Tiger King បានធ្វើការអះអាងបន្ទាប់ពីសិក្សារូបភាព ដែលផ្តិតយកដោយយានអវកាស Curiosity របស់ណាសានៅលើភពក្រហម និងគន្លងតារាវិថីHiRISE។
ការសិក្សារបស់ពួកគេត្រូវបានជួប ជាមួយការសង្ស័យពីសហគមន៍ វិទ្យាសាស្ត្របានអះអាងថា អ្វីដែលអង្គការណាសាហៅថា ថ្មគឺជាគំរូផ្សិតដូចផ្សិតដុះ នៅលើទេសភាពម៉ាទីន។ អ្នកទាំង៣អះអាងថា ផ្សិតទាំងនេះហាក់ដូចជារួញតូចលេចឡើង និងបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃសប្តាហ៍ និងខែ។ ក្រុមនេះបន្តថា មានភស្ដុតាងនៃផ្សិតស្រដៀង នឹងផ្សិតហ្វ៊ុនជីនៅលើផែនដី។
លោក Wei លោក Armstrong និងលោក Joseph បានផ្លាស់ប្តូរតាមរូបភាព នៃភពព្រះអង្គាររបស់អង្គការ ណាសាអស់រយៈពេលជាច្រើនឆ្នាំ ហើយបានចែករម្លែកការរកឃើញ ជាច្រើនរបស់ពួកគេជាមួយ ពិភពលោកជាច្រើនដង។ កាលខែមេសាឆ្នាំ ២០២០ លោកArmstrong និងលោក Joseph បានចេញផ្សាយការសិក្សាស្រដៀងគ្នា នៅច្រកទ្វារនៃការស្រាវជ្រាវបានអះអាងថា ផ្សិតកំពុងរីកដុះដាលនៅលើភពព្រះអង្គារ។
នៅក្នុងបេសកកម្មរបស់ខ្លួននៅ Eagle Crater, Meridiani Planum, the Rover Opportunity បានថតរូបរាប់ពាន់ប្រភេទនៃផ្សិត ដូចស្លឹកឈើជាមួយនឹងដើមស្តើងៗ និងមួកបានប្រមូលផ្តុំគ្នា នៅអាណានិគមភ្ជាប់ និងចោះចេញពីកំពូល ព្រមទំាងចំហៀងនៃផ្ទាំងថ្ម ៕
ដោយ៖ លី ភីលីព