ភ្នំពេញ៖ អាជ្ញាធរសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងអំណរអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី ដែលបានអោយតំណាង នាំយកអំណោយ ជាស្បៀងអាហារ មកចែកជូនដល់ប្រជាការពារ សង្កាត់លេខ៤ ចំនួន៤៥នាក់ ដើម្បីជួយសម្រួលការលំបាក ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។
ស្បៀងអាហារ ដែលលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី ផ្តល់ជូនប្រជាការពារ សង្កាត់លេខ៤ ក្នុងនោះម្នាក់ៗទទួលបាន៖
១. អង្គរ ចំនួន២៥គីឡូ
២. មី ចំនួន០១កេស
៣.ត្រីខ ចំនួន១០កំប៉ុង
៤.សាច់ក្រក ចំនួន០១គីឡូ
៥.ត្រីងៀត ចំនួន០១គីឡូ
៦.ប្រេងឆា ចំនួន០១ដប
ជាមួយគ្នានេះដែរ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី ក៏បានឧបត្ថម្ភអាកុល ចំនួន០២កាន សំរាប់ប្រើប្រាស់ ក្នុងសាលាសង្កាត់លេខ៤ ផងដែរ។
ក្នុងនាមចៅសង្កាត់លេខ៤ លោក សេង នីម តំណាងឱ្យអជ្ញាធរសង្កាត់ និងប្រជាការពារ ក្នុងសង្កាត់ទាំងអស់ សូមគោរពជូនពរ ដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី ព្រមទាំងក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ ប្រកបដោយពុទ្ធពរ ទាំង៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕