ព្រឹត្តិការណ៍

ឧក្រិដ្ឋកម្មផ្លូវភេទ តាមប្រព័ន្ធឌីជីថល កំពុងតែរីករាល​ដាល យ៉ាងខ្លាំងនៅក្នុង ប្រទេសមួយនេះ

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយនៅថ្ងៃពុធ ទី ១៦ ខែមិថុនា ឆ្នាំ២០២១នេះថា ឧក្រិដ្ឋកម្មផ្លូវភេទ តាមប្រព័ន្ធឌីជីថល កំពុងតែរីករាលដាល យ៉ាងខ្លាំង នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ជីវិតរស់នៅប្រចាំថ្ងៃ របស់ស្ត្រីនិងក្មេងស្រី នៅក្នុងប្រទេសនេះ រហូតដល់ជនរងគ្រោះជាច្រើនបាននិយាយថា ពួកគេបានពិចារណា ធ្វើអត្តឃាតឬចាកចេញពីប្រទេស ថែមទៀតផង។

ប្រទេសកូរ៉េខាងត្បូង បានក្លាយជាចំណុចស្នូរនៃពិភព spycam ដែលជាការប្រើប្រាស់ម៉ាស៊ីនថតតូចៗ ដើម្បីថតជនរងគ្រោះ កំពុងអាក្រាតកាយ និង ចូលបន្ទប់ទឹក ឬ កំពុងរួមភេទជាមួយដៃគូ ។ ករណីផ្សេងទៀតពាក់ព័ន្ធ នឹងរូបថតបែបស្និទ្ធស្នាល ដែលត្រូវបានលេចធ្លាយ ដោយគ្មានការអនុញ្ញាត និងការរំលោភបំពានផ្លូវភេទ ដូចជាការចាប់រំលោភ ដោយដាក់ម៉ាស៊ីនថត ដើម្បីថតវីដេអូហើយយកទៅចែកចាយ តាមអ៊ីនធឺណិត។

ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានអំពាវនាវឱ្យប៉ូលីស ធ្វើការស៊ើបអង្កេតលើការកើនឡើង នៃបទល្មើសរំលោភបំពានផ្លូវភេទ ដែលក្នុងនោះរួមមានទាំង សមាជិកយោធាផងដែរ ៕

Most Popular

To Top