ព្រឹត្តិការណ៍

​ទីក្រុង Melilla និង Ceuta របស់​អេ​ស្ប៉ា​ញ គឺជា​ចំណុច​ឆ្លងកាត់​ដ៏​ពេញនិយម ​សម្រាប់​ជន​ចំណាកស្រុក​អាហ្វ្រិក​

​ទីក្រុង Melilla រួមជាមួយ​ទីក្រុង Ceuta របស់​អេ​ស្ប៉ា​ញ គឺជា​ចំណុច​ឆ្លងកាត់​ដ៏​ពេញនិយម ​សម្រាប់​ជន​ចំណាកស្រុក​អាហ្វ្រិក ​នៅ​សាហា​រ៉ា​ដែល​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន ​នៅ​សហភាព​អឺរ៉ុប​ ។

កាលពី​ខែ​មុន វិបត្ដិ​នៃ​ការធ្វើ​ចំណាកស្រុក​ ដែល​មិន​ធ្លាប់មាន​ពីមុនមក​បានកើត​ឡើង ​នៅតាម​ព្រំដែន​ម៉ា​រ៉ុ​ក និង​អេ​ស្ប៉ា​ញ នៅពេលដែល​ជន​ចំណាកស្រុក​ខុសច្បាប់​ប្រមាណ ១០០០០​នាក់​បាន​ឆ្លង​ចូលទៅក្នុង​ទីក្រុង Ceuta ។ ភាគច្រើន​ នៃ​ពួកគេ​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅវិញ ខណៈដែល​ជន​ចំណាកស្រុក ១០០០​នាក់​ផ្សេងទៀត ​ភាគច្រើន​ជា​អនីតិជន ​នៅតែ​ស្ថិតក្នុង​បរិវេណ​ទីក្រុង​នៅឡើយ​។

ប៉ុន្មានថ្ងៃមុន​ មន្ត្រី​ចំនួន ៩​នាក់​នៃ​ឆ្មាំ​ស៊ីវិល ​របស់​ប្រទេស​អេ​ស្ប៉ា​ញ​បាន​រងរបួស ខណៈដែល​ព្យាយាម​រារាំង​ក្រុម​ជ ន​ចំណាកស្រុក​ខុសច្បាប់​ចំនួន​ជាង ១៥០​នាក់​ពី​ការចូល​ទៅក្នុង​ទឹកដី ​របស់​អេ​ស្ប៉ា​ញ ​ដែល​នៅ​ជុំវិញ​ទីក្រុង Melilla នៅ​ភាគ​ពាយព្យ​នៃ​ទ្វីបអាហ្វ្រិក​។​

ជន​ចំណាកស្រុក​ទាំងនោះ​ ​ត្រូវបាន​គេ​រាយការណ៍​ថា ប្រដាប់​ដោយ​ដំបង និង​បាន​គប់​ដុំថ្ម​ទៅលើ​មន្ត្រី​ទាំងនោះ ​ដើម្បី​បង្ខំ​ពួកគេ​ឱ្យ​ចេញ ពី​ផ្លូវ​ចូលទៅក្នុង​ទឹកដី​ទីក្រុង Melilla ដែល​បណ្តាលឱ្យ​ឆ្មាំ​ស៊ីវិល​អេ​ស្ប៉ា​ញ​ចំនួន ៩​នាក់​បាន​រងរបួស​ស្រាល​៕

Most Popular

To Top