ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ព្រះសីហនុ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដោយបានចូលរួម សហការយ៉ាងល្អ លើការឧបត្ថម្ភផ្តល់ការដឹកជញ្ជូន ក្រុមការងារកងទ័ព នៃអង្គភាពតំបន់ប្រតិបត្តិការ សឹករងព្រះសីហនុ ដឹកនាំដោយ លោកស្រីវរសេនីយ៏ឯក សំ ចាន់ម៉ាឡា មេបញ្ជាការរង ធ្វើដំណើរទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅក្រុងកោះរ៉ុង ដល់គោលដៅដោយសុវត្ថិភាព។




