រាជវាំងចាងស៊ូអ៊ុន ឬព្រះរាជតំណាក់ ចាងស៊ូអ៊ុន (Changsuwon Palace) ត្រូវបានប្រធានាធិបតី នៃប្រទេសកូរ៉េខាងជើង គឺលោក គីម អ៊ីលស៊ុង សាងសង់ថ្វាយដល់ សម្តេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ ១៩៧៤ ។
ព្រះរាជវាំងនេះ គឺជាវិមានដ៏ធំស្កឹមស្កៃមួយ មានបន្ទប់ជាង៤០ ដែលមានដំបូលបំពាក់ តាមរចនាបទរបស់កូរ៉េ ដោយបានរួមបញ្ចូល ជាមួយបរិវេណ ទីធ្លាហាត់កីឡាដ៏ធំទូលាយមួយ ព្រមទាំងអាចមើលឃើញ ទេសភាពដ៏ស្រស់ស្អាត់ នៃបឹង Changsuwon ដែលហ៊ុំព័ទ្ធជុំវិញ ដោយព្រៃភ្នំដ៏ស្រស់ត្រកាល។
ចំណងមិត្តភាព របស់សម្ដេចព្រះនរោត្តម សីហនុ និង លោក គីម អ៊ីលស៊ុង កើតឡើងតាំងពីចុង ទសវត្សឆ្នាំ១៩៥០ ។ ព្រះអង្គនៅតែរក្សានូវ ទំនាក់ទំនងប្រពៃណីល្អ ជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង យូរៗម្តង ពេលព្រះអង្គយាង ទៅបំពេញព្រះរាជទស្សនកិច្ច នៅកូរ៉េខាងជើង ព្រះអង្គតែងតែបន្តប្រថាប់ នៅក្នុងព្រះរាជតំណាក់ចាងស៊ូអ៊ុននេះ ។
សូមទស្សនាកម្រងរូបភាព ជាប្រវត្តិសាស្ត្រ នៃព្រះរាជដំណាក់ ឆាង ស៊ូអ៊ុន ដែលបង្ហោះដោយទំព័រ Royal du Cambodge នៅខាងក្រោម៖










