ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តនាំយក សត្វល្មិច ចំនួនមួយក្បាល និង សត្វក្រាស់ ចំនួនពីរក្បាល យកមកព្រលែងចូលក្នុងសមុទ្រធម្មជាតិ។ ការព្រលែងលើកនេះ គឺជាការព្រលែងសត្វក្រាស់លើកទី១២៥ របស់លោកឧកញ៉ា។
ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនអ្នកនេសាទសមុទ្រ មួយចំនួនដែលសហការផ្តល់សត្វអណ្តើកសមុទ្រ និងសត្វក្រាស់ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារ អភិរក្ស័សត្វក្រាស់ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕









