ភ្នំពេញ៖លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ បាននាំយកម្ហូបអាហារចម្រុះ និងសម្ភារៈការពារជំងឺកូវីដ១៩ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យ កងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្នាទាំងដូសទី១ និងដូសទី២។
លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ តំណាងឲ្យលោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងទឹក បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់និងទទួល ដែលបានធ្វើឡើង នៅបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រ។
ក្នុងនោះទាំងម្ហូបអាហារ និងសម្ភារៈត្រូវបានបែងចែកជូន ក្រុមគ្រូពេទ្យកងទព័ជើងទឹក ទាំង៣ផ្នែកដែលកំពុងចូលរួមក្នុងប្រតិបត្តិការនេះ ដោយក្នុងមួយផ្នែកទទួលបាន៖
1 សាច់ក្រក 500គីឡូសរុប 1500គីឡូ, 2 ត្រីងៀត 500គីឡូសរុប 1500គីឡូ ,មីកំប៉ុង 20កេះសរុប 60កេះ, 4 អង្ករ 1តោនសរុប 3តោន, 5 ត្រីខ20កេះធំ សរុប 60កេះធំ, 6 បន្លែ 5000គីឡូសរុប 15000គីឡូ, 7 ទឹកក្រូច 10កេះសរុប 30កេះ, 8 បាកាស 10កេះសរុប 30កេះ, 9 ខារ៉ាប៉ាវ10កេះសរុប 30កេះ, 10 ទឹកសុទ្ធ 50កេះសរុប 150កេះ, 11 ម៉ាស់ 2កេះធំសរុប 6កេះធំ, 12 ទឹកអាកុល 20កានសរុប 60កាន, 13 ស្រោមដៃ2កេះធំសរុប 6កេះធំ, 14 របាំងមុខ 200ឈុត សរុប 600ឈុតនិង15 ដបសំរាប់បាញ់អាកុល 10ដបសរុប 30ដប៕