សត្វខ្លា ខ្លារខិន និងតោ ត្រូវបានក្លាយជានិមិត្តរូបដ៏ល្បីល្បាញ នៅក្នុងប្រទេសអ្នកមាន អារ៉ាប់រួម ។ បន្ទាប់ពីមានសម្ពាធជាច្រើនឆ្នាំ ពីក្រុមការពារសុខុមាលភាពសត្វ កាលពីឆ្នាំ២០១៧ កន្លងទៅ ប្រទេសអារ៉ាប់រួមបានអនុម័ត ច្បាប់ហាមឃាត់ សិទ្ធិឯកជន និងការធ្វើពាណិជ្ជកម្មលើសត្វព្រៃ និងសត្វដែលមានគ្រោះថ្នាក់ ។
អ្នកមានទ្រព្យស្តុកស្តម្ភ ដែលយកសត្វព្រៃដូចជា ខ្លា ខ្លារខិន និងតោ ដើម្បីទុកជាសត្វចិញ្ចឹម ប្រឈមនឹងការផាកពិន័យ ១៣មុឺនដុល្លារ ឬអាចឈានដល់ការជាប់គុកទៀតផង ។ អ្នកដែលបណ្តើរសត្វព្រៃ ធ្វើដូចជាសត្វចិញ្ចឹមនៅទីសាធារណៈ នៅក្នុងប្រទេសអារ៉ាប់រួម នឹងត្រូវបានរឹបអូសយកសត្វទុក ហើយអាចប្រឈមនឹងការ ជាប់គុករយៈពេលប្រាំមួយខែ ។
ច្បាប់ការពារសត្វព្រៃ ដែលបានដាក់ចេញមក មានប្រសិទ្ធភាពភ្លាមៗហើយម្ចាស់សត្វ បានប្រគល់សត្វចិញ្ចឹម របស់ខ្លួនទៅឱ្យអាជ្ញាធរ។ សត្វព្រៃដែលធ្លាប់ជាសត្វចិញ្ចឹម របស់អ្នកមាននៅអារ៉ា់ប់ ពេលនេះអាចរក្សាទុកបាន នៅក្នុងសួនសត្វ ឧទ្យានសត្វព្រៃ កន្លែងសម្តែងសៀក មជ្ឈមណ្ឌលបង្កាត់ពូជ និងមជ្ឈមណ្ឌលស្រាវជ្រាវ ប៉ុណ្ណោះ ៕