ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកថវិកា ចំនួន ២០,០០០ ដុល្លារអាមេរិក (ពីរម៉ឺនដុល្លារអាមេរិក) ជូនដល់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរ ខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធាន របស់សង្គម» ។

ថវិកាទាំងនេះ ត្រូវបានកំណត់យកមកប្រើប្រាស់ បម្រើសកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

គួរបញ្ជាក់ថា ពិធីនេះអញ្ជើញទទួលដោយ លោក គួច ចំរើន ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅទីស្នាក់ការ សាខាកាកបាទក្រហម កម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ៕







