ព្រឹត្តិការណ៍

យុទ្ធសាស្ត្រថ្មី! រុស្សី នឹងចាក់វ៉ាក់សាំងដល់អ្នក​ កើតជំងឺកូវីដ នៅ៦ខែបន្ទាប់ពីបានជា សះស្បើយឡើងវិញ

មន្ត្រីសុខាភិបាល របស់រុស្ស៊ីបានថ្លែង ក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ថាផែនការថ្មី ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត កូវីដ-១៩ នៅក្នុងប្រទេសរុស្ស៊ី រួមមានការចាក់វ៉ាក់សាំង ការពារជូនដល់ពលរដ្ឋ ដើម្បីប្រឆាំងនឹងវីរុសនេះ ជារៀងរាល់ឆ្នាំ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Mikhail Murashko បាននិយាយថា ក្រសួងបានចេញ គោលការណ៍ ណែនាំដើម្បីដោះស្រាយជាមួយ ស្ថានភាពជំងឺរាតត្បាត នៅក្នុងប្រទេសរុស្ស៊ី ដោយអនុញ្ញាតឱ្យអ្នក ដែលបានឆ្លងមេរោគកូវីដ-១៩ ទទួលបានការចាក់វ៉ាក់សាំង នៅរយៈពេល ៦ខែ បន្ទាប់ពីបានជាសះស្បើយឡើងវិញ ។ រដ្ឋនឹងចាក់វ៉ាក់សាំងបង្ការបន្ថែម សម្រាប់អ្នក ដែលធ្លាប់ចាក់ដូសទី១រួច នៅរយៈពេល ៦ខែបន្ទាប់។

លោក Murashko បាននិយាយថាផែនការ​ ដើម្បីដោះស្រាយការកើនឡើង នៃការឆ្លងនិងការស្លាប់ ពីវីរុសដ៏កាចសាហាវ នៅក្នុងប្រទេសរុស្ស៊ី គឺតាមរយៈការចាក់វ៉ាក់សាំង ប្រឆាំងនឹងមេរោគនេះ ត្រូវធ្វើឡើងរៀងរាល់មួយឆ្នាំម្តង ៕

Most Popular

To Top