យោធាកាណាដា កំពុងរង់ចាំជួយជម្លៀស អ្នកស្រុកនៅរដ្ឋ British Columbiaជាទីកន្លែង ដែលមានភ្លើងឆេះព្រៃ ទាក់ទងនឹងការឡើងកំដៅក្តៅ បំផុត ដែលបានគំរាមកំហែង ដល់ការរស់នៅរបស់ប្រជាជន នៅក្នុងសហគមន៍ ។
នៅ Lytton សីតុណ្ហភាពឡើងខ្ពស់បំផុត មិនធ្លាប់មាន នៅក្នុងប្រទេសកាណាដា ពោលគឺ ៤៩.៦ អង្សាសេ កាលពីថ្ងៃអង្គារ កន្លងទៅ។ លោក Cliff Chapman នាយកប្រតិបត្ដិប្រចាំនៅ British Columbia Wildfire Service បាននិយាយថា “យើងបានឃើញ រន្ទះបាញ់ចំនួន ១២០០០ ដងកាលពី ថ្ងៃសុក្រ កន្លងទៅ” ។
អាជ្ញាធរបាននិយាយថា ពេលនេះពួកគេកំពុងព្យាយាម គ្រប់គ្រងអគ្គិភ័យជាង ១៧០ទីតាំង ដែលភាគច្រើនបង្កឡើង ដោយរន្ទះបាញ់ ។ តំបន់ភាគខាងលិចជាច្រើន ស្ងួតហួតហែង បន្ទាប់ពីអាកាស ធាតុក្តៅមិនធ្លាប់មានពីមុនមក ។ ទន្ទឹមនឹងនេះ មានមនុស្សយ៉ាង ហោចណាស់២នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងភូមិ Lytton ដែលត្រូវបានបំផ្លាញ ដោយអគ្គិភ័យ ៕