ព្រឹត្តិការណ៍

ថៃ បើកកោះភូកេត មិនទាន់បានប៉ុន្មានថ្ងៃផង ទទួលបានភ្ញៀវ ទេសចរ មានវិជ្ជមានវីរុសកូវីដ-១៩

លោក Narong Woonciew អភិបាលខេត្តភូកេត ប្រទេសថៃ បានឱ្យដឹងនៅថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១ នេះថា បុរសម្នាក់មកពីប្រទេសអារ៉ាប់រួម ដែលបានមកដល់កោះភូកេត នៅក្នុងក្រុមទេសចរណ៍មួយ កាលពីថ្ងៃអង្គារ ម្សិលមិញ ត្រូវបានគេរកឃើញថា បានឆ្លងមេរោគ កូវីដ-១៩។

បុរសរូបនោះ គឺជាអ្នកទេសចរដំបូងគេ ដែលរកឃើញវីរុសនេះ ចាប់តាំងពីខេត្តភូកេត បានបើកដំណើរការឡើងវិញ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ ក្រោមគម្រោងកោះភូកេត Sandbox ។ ការិយាល័យសុខាភិបាល ខេត្ដបានរាយការណ៍ថា សំណាកត្រូវបានធ្វើលើភ្ញៀវទេសចរ ពេលមកដល់ព្រលានយន្តហោះ អន្តរជាតិភូកេត កាលពីថ្ងៃអង្គារ ពោលគឺនៅមុនពេលភ្ញៀវ បានទៅសណ្ឋាគារ។

មន្ត្រីសុខាភិបាល បានជូនដំណឹងទៅអ្នកគ្រប់គ្រង សណ្ឋាគារភ្លាមៗ ដើម្បីនាំភ្ញៀវ ទេសចរ ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ។ អ្នកទេសចរផ្សេងទៀត នៅក្នុងក្រុមតែមួយត្រូវបាន គេដាក់ឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ៕

Most Popular

To Top