ក្រុមបាតុករ និង ក្រុមប៉ូលីសនៅទីក្រុងបាងកក បានប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ បណ្តាលឱ្យមានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមបាតុករ ដែលទាមទារឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។

នៅក្នុងបណ្តាញសង្គមឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំង អំពីសាកសពដែលក្រុមបាតុករបានដាក់គរលើគ្នា។ តាមការពិតសាកសពទាំងអស់នោះ ជាសាកសពសិប្បនិម្មិតដែលតំណាងឱ្យប្រជាជនដែលបានបាត់បង់ជីវិត ដោយសារវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃ។

មួយវិញទៀត រូបសាកសពសិប្បនិម្មិតទាំងនោះ ត្រូវបានគេយកទៅកន្លែងធ្វើបាតុកម្ម ដើម្បីតំណាងឱ្យការបរាជ័យរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ បណ្តាលឱ្យមានមនុស្សស្លាប់ ៣៣៤១នាក់ ចាប់តាំងពីមានការផ្ទុះកាលពីដើមឆ្នាំ ២០២១កន្លងទៅ៕ប្រភព៖http://sabay

