បរទេស៖ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ពលរដ្ឋប្រមាណជា១៤០០នាក់ទៀត ដែលត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីលំនៅដ្ឋានដោយសារតែហេតុការណ៍ ភ្លើងឆេះព្រៃដ៏អាក្រក់ Tamarack Fire ដែលបានអូសបន្លាយរយៈពេល២សប្តាហ៍មកហើយនៅអាមេរិក។
បច្ចុប្បន្នហេតុការណ៍ឆេះព្រៃនេះ បានបំផ្លាញផ្ទៃដីជាង២៣៦គីឡូម៉ែត្រក្រឡា មកហើយខណៈដែល៤ភាគរយប៉ុណ្ណោះនៃផ្ទៃក្រឡាត្រូវបានគ្រប់គ្រង ជោគជ័យរហូតមកដល់ពេលនេះ។
ពលរដ្ឋជាង១៤០០នាក់ ដែលជាអ្នករស់នៅតំបន់ Alpine ស្ថិតនៅភាគជើងរដ្ឋកាលីហ្វ័រញ៉ា ក្បែរទៅនឹងព្រំដែននៃរដ្ឋណេវ៉ាដាត្រូវបានចាកចេញ ពីទីលំនៅដ្ឋានរបស់ពួកគេហើយអគារយ៉ាងហោចណាស់១០កន្លែង ត្រូវបានរងការបំផ្លាញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

