ព្រឹត្តិការណ៍

ឡាវ កំពុងទទួលរងការ ចាប់ផ្ដើមវាយប្រហារ ដោយជំងឺកូវីដ-១៩ ដោយករណីឆ្លងប្រចាំថ្ងៃ ហក់ឡើងជិត ៣០០ករណី ប៉ុន្ដែជាករណីនាំចូល

វៀងច័ន្ទ៖ ប្រទេសឡាវ បានរាយការណ៍ថា មានឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៧៨ ករណីថ្មីនៅថ្ងៃសៅរ៍នេះ ដែលលើសកំណត់ត្រាមុនចំនួន ២៥៦ ករណី ដែលបានចុះបញ្ជីកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមក្រសួងសុខាភិបាលឡាវ។

 អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលប្រទេសឡាវ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងវៀងច័ន្ទ ប្រទេសឡាវនៅថ្ងៃសៅរ៍នេះថាគណៈកម្មាធិការជាតិពិសេស សម្រាប់ការការពារនិងត្រួតពិនិត្យៈបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ២៧៨ ករណី ប៉ុន្ដែគ្មានករណីឆ្លងក្នុងស្រុកនោះទេ។  

 លោក Phonepaserd បានលើកឡើងថា ករណីដែលបាននាំចូលត្រូវបានរកឃើញក្នុងចំណោមកម្មករវិលត្រឡប់មកពីប្រទេសជិតខាង។ ក្នុងចំណោមករណី ដែលត្រូវបាននាំចូលមាន ១៩៨ ករណីនៅខេត្ដសាវឌីន ៥៣ នៅចំប៉ាសាក់ ៩ ករណីនៅសារ៉ាវ៉ាន់ និង Bolikhamxay ៥ ករណីខេត្ដឃួនួន  និង ៤ ករណីនៅរដ្ឋធានីវៀងច័ន្ទ។

 គិតមកត្រឹមថ្ងៃសៅរ៍នេះចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសឡាវ បានកើនឡើងដល់ ៤,៦២០ នាក់ដែលមានអ្នកស្លាប់ចំនួន ៥ នាក់។អ្នកជំងឺកូវីដ-១៩ សរុបចំនួន ២,៨៣០ នាក់បានជាសះស្បើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top