ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោក សរ កក្កដា ប្រធានក្រុមការងារ យុវជនស្រុកព្រៃនប់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ យុវជនគណបក្សប្រជាជនស្រុក-ឃុំ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ដែលជួបការខ្វះខាត ចំនួន១៣គ្រួសារ នៅក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

អំណោយដែលប្រគល់ជូន បងប្អូនខ្មែរឥស្លាម ក្នុងមួយគ្រួសារទទួលបាន៖-អង្ករ ៥០គ.ក,-ទឹកត្រី ៤ដប,-ពងទា ២០គ្រាប់,-ទឹកសុទ្ធ២កេស,-មី១កេស,-ត្រីខ ២យួរ,-អំបីល២កញ្ចប់,-បីចេង២កញ្ចប់,-ស្ករស ១គ.ក,-សាប៊ូលុច២ដុំ,-ម៉ាស១ប្រអប់,-ថវិកា៨ម៉ឺនរៀល ។
ក្រៅពីការឧបត្ថម្ភខាងលើ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាមួយចំនួនទៀត ដល់គ្រួសារក្រីក្រ ចំនួន២គ្រួសារ សម្រាប់សាងសង់បន្ទប់ទឹក និងជួសជុលដំបូលផ្ទះផងដែរ ។ គួរបញ្ជាក់ថា អំណោយទាំងនេះ គឺជាំជាការឧបត្ថម្ភដោយផ្ទាល់ ពីលោកឧកញ៉ា ទៀ វិចិត្រ៕










