ព្រឹត្តិការណ៍

កំពុងឈឺក្បាលរឿងកូវីដ ថៃបន្ថែមរឿង បាតុករ១មុខទៀត ធ្វើឲ្យប៉ូលីសឈាន ដល់ការបាញ់គ្រាប់ កាំភ្លើងជ័របង្ក្រាប

ប៉ូលីសថៃ បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកហ្វូងក្រុមបាតុករ កាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេល ដែល​មានការតវ៉ា​ប្រឆាំងនឹងរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា ដែលគាំទ្រដោយយោធា ។

ប្រជាជនបានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្នុង ទីក្រុងបាងកក ដើម្បីតវ៉ាចំពោះការដោះស្រាយ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយរដ្ឋាភិបាល។ ក្រុមបាតុករទាមទារឱ្យ រដ្ឋាភិបាលលាលែង ពីតំណែង ព្រមទាំងអនុម័តរដ្ឋធម្មនុញ្ញថ្មី និងរៀបចំការបោះឆ្នោត។

ប្រព័ន្ធផ្សព្វផ្សាយ បានរៀបចំការរាយការណ៍ នៅទីតាំងតវ៉ាមួយក្នុងចំណោមកន្លែង តវ៉ាសំខាន់ៗទាំងបីនៅភាគខាងជើង នៃទីក្រុងនេះ គឺផ្លូវ Din Daeng ដែលជាកន្លែង ដែលក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នា ដើម្បីប៉ុនប៉ងដង្ហែក្បួនឆ្ពោះទៅគេហដ្ឋាន របស់នាយករដ្ឋមន្ត្រី ។

ក្នុងចំណោមមនុស្សជាង ១ ០០០នាក់នៅក្នុងការដើរក្បួននោះ មនុស្សជាង ១០០នាក់ត្រូវបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ក្នុងរយៈពេល ១៥នាទីដំបូង។ អ្នកសារព័ត៌មាន បាននិយាយថា អ្នកដែលនៅជួរខាងក្រោយបានហុចដប ទឹកទៅមុខដើម្បីជួយដល់អ្នករងរបួស ។ ទោះជាយ៉ាងណា គ្រាប់កាំភ្លើងជ័រ បានធ្វើឱ្យក្រុមអ្នកតវ៉ាជាច្រើនបង្ខំចិត្តភៀសខ្លួន ចេញពីកន្លែងកើតហេតុ ៕

Most Popular

To Top