យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ថា ក្រុមបុរាណវិទូអ៊ីស្រាអ៊ែល បានរកឃើញថ្មបុរាណ ដែលមានអាយុ២.៧០០ ឆ្នាំនៅទីក្រុងយេរ៉ូសាឡឹម ដែលប្រហែលជាគេប្រើ សំរាប់បោកប្រាស់ពាណិជ្ជកម្មតែប៉ុណ្ណោះ នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយទីក្រុងបុរាណ David យេរ៉ូសាឡឹម ។
បានរកឃើញនៅមូលដ្ឋាន នៃជញ្ជាំងខាងលិចនៅផ្នែកខាងជើង នៃក្រុងយេរ៉ូសាឡឹមបុរាណទម្ងន់ដុំថ្ម ធ្វើពីថ្មកំបោររឹងរលោង និងរលោងល្អមានអង្កត់ផ្ចិត ១៤មម និងកម្ពស់១២ម។ បន្ទាត់ត្រង់ និងប៉ារ៉ាឡែលពីរត្រូវបាន ឆ្លាក់យ៉ាងជ្រៅនៅផ្នែកខាងលើ នៃវត្ថុបុរាណដែលបង្ហាញពីទម្ងន់នៃ “ហ្គេរ៉ា” ពីរដែលជាការវាស់ទម្ងន់របស់ ព្រះគម្ពីរដែល ១ហ្គេរ៉ាស្មើនឹង ០,៥៧ក្រាម។

ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ដុំថ្មមានទម្ងន់មិនតិចជាង ៣.៦១ ក្រាមលើសពីទម្ងន់ដែលរំពឹងទុកបីដង។
អ្នកស្រាវជ្រាវបានកត់សម្គាល់ថា វាប្រហែលជាត្រូវបានប្រើដោយ ពាណិជ្ជករដែលចង់បន្លំ ក្នុងដំណើរការជួញដូរ ដោយបន្ថែមថា នេះជាទម្ងន់ទី២ នៃប្រភេទនេះ ដែលត្រូវបានរកឃើញនៅក្នុង កំណាយបុរាណវិទ្យានៅទូទាំង ប្រទេសអ៊ីស្រាអ៊ែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
