អាមេរិក៖ ការសិក្សាស្រាវជ្រាវថ្មីមួយ បាននិយាយថា អាចម៌ផ្កាយត្រូវបានរកឃើញដំបូង នៅខែមិថុនា ធ្វើឲ្យតារាវិទូមានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទំហំរបស់វា ព្រោះវាអាចមានអង្កត់ផ្ចិត ១៥០គីឡូម៉ែត្រដែលធ្វើឲ្យវាធំជាងព្រះច័ន្ទរបស់ភពព្រះអង្គារ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវបាននិយាយថា ក្រុមតារាវិទូបានបន្តសិក្សា អំពីអាចម៌ផ្កាយC/2014 UN271 ទំហំរបស់វាត្រូវបានកែលម្អ។ យោងតាមការវិភាគពីតារាវិទូ Will Grater បានប្រាប់ឲ្យដឹងថា វាមានអង្កត់ផ្ចិត ១៥០គីឡូម៉ែត្រ និងធំជាងព្រះច័ន្ទ Phobos របស់ភពអង្គារអាចម៍ផ្កាយ ៥៥ Pandora និងដុំថ្មអវកាសគេស្គាល់ថា Arrokoth។
អាចម៌ផ្កាយមានដើមកំណើតមកពីអ័រពពក ដែលជាតំបន់ដ៏ធំ និងអាថ៌កំបាំងត្រូវបានគេគិតថា ព័ទ្ធជុំវិញប្រព័ន្ធព្រះអាទិត្យ។ កាលពីដើមខែនេះ ក្រុមសង្កេតការណ៍Las Cumbres Observatory បានប្រទះឃើញការផ្ទុះឡើងយ៉ាងច្បាស់ នៃអាចម៌ផ្កាយ ទោះបីជាវាបានរសាត់បាត់ទៅហើយ។ តារាវិទូរួមទាំង Berrardinelli ជឿថា អាចម៌ផ្កាយ 2014 UN271 មានកន្ទុយខ្សោយ។
នេះបើយោងតាម The Sky Live បានឲ្យដឹងថា អាចម៌ផ្កាយ 2014 UN271 បច្ចុប្បន្នមានប្រហែល ១៩ ឯកតាតារាសាស្ត្រ (AU) ពីព្រះអាទិត្យ ។ សម្រាប់គោលបំណង ប្រៀបធៀបផែនដីគឺមួយ AU ឬប្រហែល ៩២.៩៥ លានម៉ាយពីព្រះអាទិត្យ៕ ដោយ៖លី ភីលីព