ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គឹមជី បានចូលបច្ច័យ ចំនួន៣លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង ក្នុងរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ខណៈផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ តាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា ការពារជំងឺកូវីដ-១៩ ដែលជាការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារសុខភាពព្រះសង្ឃ ពុទ្ធបរិសទ័និងប្រជាពលរដ្ឋកម្ពុជា។

បច្ចយ័របស់លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រីហេង គឹមជី បានប្រគេនព្រះសង្ឃ វត្តគិរីជលសាកោះរ៉ុង តាមរយៈ កងការពារកោះរ៉ុងលេខ១ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះព្រះតេជគុណព្រះគ្រូចៅអធិការវត្ត គិរីជលសាកោះរ៉ុង ព្រះនាម ព្រះទេពសោភ័ណ ភារ រ៉ាវី បានស្វាធ្យាយជូនពរជយ័ លោកឧកញ៉ា និងលោកស្រី ព្រមទាំងបុត្រាបុត្រីនិងក្រុមគ្រួសារជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាតឃ្លាឡើយ៕


