ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គឹមជី នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ បានឧបត្ថម្ភ មជ្ឈូស ដាក់សពបូជា០១ និងអង្ករ ០១បាវទម្ងន់ ៥០គីឡូក្រាម តាមការស្នេីសុំរបស់គ្រួសារសព លោកយាយ ហែម ខេង អាយុ ៨៦ឆ្នាំ ដែលមានជីវភាពខ្វះខាត បានទទួលមរណៈភាពនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១:៤៥នាទីរសៀលដោយជរាពាធ មានអាសយ័ដ្ឋាន ស្ថិតនៅ ក្រុមទី១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ តាមរយៈលោកផាន់ ដិច ជាមេភូមិ៣ ។

ក្រោយទទួលបានជំនួយនេះគ្រួសាររបស់សព លោកយាយ ហែម ខេង បានថ្លែងអំណរគុណ និងគោរពជូនពរដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គឹមជី ព្រមទាំងបុត្រា បុត្រី មានសុខភាពល្អ ជួបប្រទះតែសេចក្តីសុខ ចម្រេីន ព្រមទាំងជួបពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ៕


