ដូចដែលយើងដឹង ស្រាប់ហើយថា សិង្ហបុរី គឺជាគោលដៅទេសចរណ៍មួយ ក្នុងចំណោមគោលដៅ ទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុត ប្រចាំតំបន់អាស៊ី។ ជាមួយគ្នានេះ សិង្ហបុរី ក៏មានខ្យល់ អាកាសបរិសុទ្ធ មានបណ្តាញដឹកជញ្ជូនទំនើប ជាប្រទេសមានបរិស្ថានស្អាត និងសណ្តាប់ធ្នាប់ល្អ ក៏ដូចជាមានហេដ្ឋារចនាសម្ព័ន្ធដ៏គួរឲ្យទាក់ទាញ សម្រាប់ភ្ញៀវ ទេសចរណ៍ ផងដែរ។
ពិតណាស់ សិង្ហបុរី មានកន្លែងបរទេសចរណ៍ ជាច្រើនដែលត្រូវទៅទស្សនា ដើរកម្សាន្ត និងក៏ដូចជាកន្លែង ដើម្បីទទួលយកបទិសោធថ្មីក្នុងជីវិត។ មិនថា លោកអ្នកគឺជាអ្នកទៅកម្សាន្ត នៅសិង្ហបុរី ជាលើកដំបូង ឬធ្លាប់ទៅក៏ដោយ ថ្ងៃនេះ Sabay សូមណែនាំតំបន់ទេសចរណ៍ ដ៏គួរឲ្យទាក់ទាញជាច្រើនកន្លែងដើម្បីទៅកម្សាន្ត ដោយចំណាយពេលត្រឹម តែ២ថ្ងៃប៉ុណ្ណោះ ។
ករណីលោកអ្នកធ្វើដំណើរ ទៅដល់សិង្ហរី នៅយប់ថ្ងៃសុក្រ ឬព្រឹកថ្ងៃសៅរ៍
ថ្ងៃទី១៖ ធ្វើដំណើរទៅកាន់ឧស្យាន Singapore Zoo/Night Safari/River Safari និងបារលើដំបូល Rooftop
ពេលព្រឹក
សិង្ហបុរី ជាប្រទេសដែលមានអាកាសធាតុក្តៅ និងសើម ពេញមួយឆ្នាំ ហេតុនេះ Singapore Zoo គឺជាកន្លែងដ៏គួរឲ្យទាក់ទាញ ក្នុងការទៅកម្សាន្តនៅពេលព្រឹក ខណៈដែលសួនសត្វនេះ មានភាពស្រស់ស្អាត ហើយសត្វវិញ ក៏ត្រូវបានចិញ្ចឹមបានយ៉ាងល្អផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ សួនសត្វនេះស្ថិតនៅមិនឆ្ងាយពីសួនសត្វ Night Safari និង River Safari ឡើយ ហេតុនេះ អ្នកដំណើរអាចចំណាយ ពេលតាំងពីព្រឹករហូតដល់រសៀល ដើម្បីដើរកម្សាន្ត និងទស្សនកិច្ចសួនសត្វទាំង៣ បានយ៉ាងរីករាយ ។
នៅពេលល្ងាច
ទីក្រុងសិង្ហបុរី គឺជាកន្លែងប្រមូលផ្តុំ ទៅដោយបារផឹកស៊ី នៅលើកំពូលអគារ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ដែលអនុញ្ញាតឲ្យលោក អ្នកអាចទៅកម្សាន្ត ស្រូបយកខ្យល់បរិសុទ្ធ ក៏ដូចជាគយគន់ ទេសភាពនាល្ងាចក្នុងទីក្រុង ។ បារ Lantern នៅសណ្ឋាគារ Fullerton Bay បារ Ce La Vi នៅ Marina Bay Sands និង Level 33 នៅ Marina Bay Financial Center សុទ្ធសឹងជាកន្លែងដែលលោកអ្នកអាចសាកល្បងបាន ខណៈដែលលោកអ្នកក៏អាចក្រេបរស់ជាតិស្រាក្រឡុក ទីនោះផងដែរ ។
ថ្ងៃទី២ Day 2៖ ទៅកម្សាន្តនៅសង្កាត់ Little India, Civic និង Marina
ពេលព្រឹក ដល់រសៀល
ទីក្រុងសិង្ហបុរី មានសង្កាត់ ដែលមានជនជាតិភាគតិចជាច្រើន ប៉ុន្តែ តំបន់ដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Little India ដែលមានទីតាំងស្ថិតនៅកន្លែងទីក្រុងតែម្តង។ ដើម្បីមើលពីភាពមមាញឹក បំផុតក្នុងសង្កាត់នេះ សូមធ្វើដំណើរទៅថ្ងៃអាទិត្យ ហើយលោកអ្នកនឹងឃើញ សហគមន៍ជនជាតិឥណ្ឌាភាគតិចក្នុងតំបន់ កំពុងតែទិញដើរឥវ៉ាន់នាចុង សប្តាហ៍របស់ពួកគេ ។ ជាមួយគ្នានេះ លោកអ្នកអាចទៅទស្សនាប្រាសាទ Sri Veeramakaliamman និង Sri Vadapathira Kaliamman ជាដើម ។
Little India ក៏មានប្រសាទព្រះពទ្ធសាសនា ដ៏ល្បីល្បាញមួយគឺប្រាសាទ Sakyamuni Buddha Gaya ផងដែរ រួមជាមួយរូបចម្លាក់ព្រះពុទ្ធដ៏ធំមួយអង្គ។ បន្ទាប់ពីធ្វើដំណើរទៅកម្សាន្ត នៅតាមប្រាសាទនានារួចហើយ លោកអ្នកអាចសាកល្បង ទទួលយកបទពិសោធ ញ៉ាំអាហារ ដោយជើងទទេ នៅភោជនីយដ្ឋាន Michelin Bib Gourmand Lagnaa ដែលមានមុខម្ហូប ដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ ។
ជាមួយគ្នានេះ លោកអ្នកក៏អាចដើរទិញ ឥវ៉ាន់នៅផ្សារទំនើប Mustafa សារមន្ទីរ Indian Heritage Centre និងហាងលក់ទំនិញ Mongul Sweet Shop ដែលមានលក់ចំណីអាហារ ជាច្រើនប្រភេទ ផងដែរ។
ពីពេលរសៀលដល់ពេលល្ងាច
លោកអ្នកអាចបន្តដើរកម្សាន្ត នៅកណ្តាលទីក្រុងសិង្ហបុរី ដែលមានសណ្ឋាគារប្រវត្តិសាស្ត្រ Raffles និង Fullerton ក៏ដូចជារូបតំណាឲ្យ Merlion និងកន្លែមានស្ថាបត្យកម្មដ៏ស្ចារ្យ នៅ Esplanade ដែលប្រមូលផ្តុំដោយរោងល្ងោន និងកន្លែងប្រគំតន្ត្រី។ ជាមួយគ្នានេះ លោកអ្នកក៏អាចដើរក្នុងរយៈពេលដ៏ខ្លី ឬជិះរថយន្តក្រុងនៅផ្នែកម្ខាងទៀត ដើម្បីទៅកម្សាន្តនៅ Gardens by the Bay ផងដែរ ។
នៅពេលល្ងាច លោកអ្នកអាចជិះទូកកម្សាន្តពី Marina Bay ទៅកាន់ Clarke Quay ស្របពេលដែលលោកអ្នកក៏អាចទៅទស្សនកិច្ចនៅសារមន្ទីរដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា National Gallery ឬ Asian Civilisations Museum ជាដើម។ នៅទីនេះ Marina Barrage គឺជាកន្លែងដ៏ល្អ ក្នុងការយកអាហារទៅញាំ ថែមទាំងអាចមើលគេបង្ហោះក្លែងទៀតផង និងគយគន់ព្រះអាទិត្យលិច។ នៅ Civic និង Marina ក៏មានកន្លែងញ៉ាំអាហារ និងផ្សារទំនើបលក់ឥវ៉ាន់ ជាច្រើនកន្លែងផងដែរ។
លោកអ្នកអាចសម្រាកផឹកតែ ឬកាហ្វេ នៅហាង Kurasu និងពិសារហារបែបចិនដ៏ឈ្ងុយឆ្ងាញ់នៅហាង Empress រួមជាមួយនឹងការគយគន់ទេសភាពក្បែរមាត់ទន្លេផងដែរ ហើយកុំភ្លេចសាកល្បងពិសាអាហារ សាស៊ីវ ប្រសិនបើអ្នកបានទៅទីនោះ។
នៅមុនពេលឡើងយន្តហោះត្រឡប់ទៅវិញ រយៈពេលប៉ុន្មានម៉ោងចុងក្រោយ លោកអ្នកអាចបញ្ចប់ដំណើរកម្សាន្ត នៅថ្ងៃចុងក្រោយ របស់អ្នកលើទឹកដីសិង្ហបុរី តាមរយៈការដើរទិញឥវ៉ាន់ បាននៅហាងជាច្រើននៅអាកាសយាន្តដ្ឋាន Changi ផ្ទាល់តែម្តង ជាពិសេសកន្លែងកម្សាន្ត Jewel Changi Airport។
ជាមួយគ្នានេះ លោកអ្នកក៏អាចទៅកម្សាន្តកន្លែង ដ៏គួរឲ្យទាក់ទាញជាច្រើនទៀតផងដែរ នៅអាកាសយាន្តដ្ឋាន Changi ដូចជា ឧស្យាន Canopy Park ផ្សារទំនើបជាច្រើនប្រភេទ Changi Experience Studios, Dusit Thani Resort, Changi City Point និង Changi Jurassic Mile ជាដើម បន្ទាប់ពី Check-in រួចរាល់ ៕