ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គឹមជី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានចាត់ក្រុមការងារ នាំយកថវិការ ចំនួន ៥០០ដុល្លារ ទៅឧបត្ថម្ភដល់ លោក អ៊ុ ពិសិទ្ធ ជាអ្នកចម្រៀងច្រៀងតាមរោងការ កំពុងមានជំងឺស្វិតសរសៃជើង និងពុកឆ្អឹងត្រកៀកធ្ងន់ធ្ងរដើរមិនរួច រស់នៅ ក្រុម១៧ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

លោក អ៊ុ ពិសិទ្ធ បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គឹមជី ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដើម្បីឲ្យរូបលោកបានយកថវិកានេះ ទៅព្យាបាលជំងឺ រួមទាំង ដោះស្រាយជីវភាពបន្ត និងបានជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ គប្បីភ្លៀងឃ្លាតឡើយ ៕


