ភ្នំពេញ៖ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយកក្រុមហ៊ុន វី អាយ ភី ខេមខូអបភេីរេសិន និងលោកជំទាវ នុន ចាន់ពិសី នាថ្ងៃទី៩ខែ១១ ឆ្នាំ២០២១ បាននាំយកអំណោយ ជាសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។
អំណោយដែល លោកឧកញ៉ា ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តស្វាយរៀង មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល រួមមានថវិកា ៤លានរៀល មី៥កេសធំ អាល់កុល ២កាន(៦០លីត្រ) ម៉ាស់៥០០០ម៉ាស់ ទឹកសុទ្ធ ១០កេស និងអង្ករ ១តោន។
នាឱកាសនោះ លោក កែរ រដ្ឋា ក្នុងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា សូវ សច្ច:សម្បត្តិ អគ្គនាយកក្រុមហ៊ុន វី អាយ ភី ខេមខូអបភេីរេសិន និងលោកជំទាវ នុន ចាន់ពិសី និងកោតសរសើរដោយស្មោះស្ម័គ្រ ចំពោះទឹកចិត្តសប្បុរសធម៌នេះ និងសូមជូនពរលោកឧកញ៉ា និងលោក ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: និងបដិភាន: កុំបីឃ្លាងឃ្លាតឡើយ៕