ព្រឹត្តិការណ៍

លោក វ៉ាត់ ចំរើន ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោសម្រាប់ព្រឹត្តិការណ៍SEA GAMES លើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រាប់ឲ្យដឹងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានលោកមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC។

ក្នុងពិធីរាប់ថយក្រោយ៥០០ថ្ងៃនេះក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនតំណាងឲ្យរដ្ឋាភិបាលចិនក្រោមអធិបតីសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនដោយគ្រោងនឹងរៀបចំកម្មវិធី៣បញ្ជូលគ្នានឹងការដាក់សម្ភោធន៍ការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋានជាតិមរតកតេជោ និងពិធីអបអរសាទរពិធីរាប់ថយក្រោយ ៥០០ថ្ងៃ និងការប្រកាសយុទ្ធនាការជាតិផ្សព្វផ្សាយឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា។

ហេតុនេះចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១ការផ្សព្វផ្សាយនឹងត្រូវចាប់ផ្តើមដោយត្រូវរួមគ្នាគ្រប់សមាសភាពក្រសួងស្ថាប័នបូកជាមួយការងារបរទេស ការងារកីឡា កាទូតក្រៅប្រទេសនឹងត្រូវផ្គុំគ្នាក្នុងសំឡេងតែមួយជួយគាំទ្រ ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព។

នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីសម្រាប់ការកត់ត្រាក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ផងនិងជាកំណត់ត្រាមួយប្រចាំឲ្យប្រវត្តិក្នុងការសាងសាង់ពហុកីឡដ្ឋានជាតិមរតកតេជោផង។ នៅក្នុងកម្មវិធីដ៏ធំនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ គឺមានកម្មវិធីច្រើន ដូចជាការកាត់ខ្សែបូរសម្ពោធ ការបង្ហាញកីឡា ការសម្តែងសិល្បៈវប្បធម៌ បង្ហាញអំពីចំណងមិត្តភាពដែកថែប កម្ពុជា-ចិន និងមានបទចម្រៀងក្នុងកម្មវិធីអបអរនេះផងដែរ។

លោកបណ្ឌិត ថោង ខុន បានឯកភាពនូវគម្រោងសម្រាប់ការចូលរួមក្នុងកម្មវិធីនេះមានចំនួន ១៥០០០នាក់ ដោយដាក់ចេញនូវវិធានការសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩។ ក្នុងចំនួននេះ គឺមានជាង ១០០០នាក់ ជាសិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនី ដែលត្រូវសម្តែងបង្ហាញ នៅលើទីលានបាល់ទាត់នៃវិមានកីឡដ្ឋាន ដោយទិដ្ឋភាពនេះនឹងបង្ហាញចេញនូវភាពអស្ចារ្យ ជាពិសេសគឺការផ្សព្វផ្សាយដោយផ្ទាល់ពីបណ្តាញទូរទស្សន៍ទាំងអស់។

លោកបណ្ឌិត ថោង ខុន ដែលជាថ្នាក់ដឹកនាំមានបទពិសោធន៍ខ្ពស់ ក្នុងព្រឹត្តិការណ៍ធំៗ ទាំងទេសចរណ៍ ទាំងកីឡា គឺឯកឧត្តមបណ្ឌិតតែងតែចង្អុលបង្ហាញពីភាពល្អិតល្អន់បំផុតនូវតួនាទីភារកិច្ចចាប់ពីចំណុចសូន្យដល់ចំណុចបញ្ចប់។ បណ្ឌិត ថោង ខុន បានដាក់ចេញគឺគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ប្តេជ្ញាចិត្តធ្វើឲ្យបាន ដើម្បីធ្វើឲ្យកម្មវិធីជាប្រវត្តិសាស្ត្រថ្មីឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣មានដំណើរការល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យស័ក្តិសមនឹងវិមានកីឡដ្ឋានដ៏មហិមានិងឲ្យស័ក្តិសមនឹងការចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជូនកម្ពុជា ៕ដោយ៖លី ភីលីព

Most Popular

To Top