ខាងក្រោមនេះ ជារូបថត របស់បុរស និង ស្ត្រីខ្មែរ តែងកាយសម្លៀកបំពាក់ប្រចាំថ្ងៃ នាចុងរជ្ជកាលព្រះបាទ នរោត្តម ព្រះសុវណ្ណកោដ្ឋ ។ យើងសង្កេតឃើញថា ស្រ្តីក្នុងសម័យនោះនិយមស្លៀក សំពត់ចងក្បិន ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ច្រើនជាងប្រើប្រាស់ សំពត់សារបាប់ ឯការចងក្បិនទៀតសោត និយមចងបញ្ចេញជាយថ្នក់ធំៗ ។

ថតដោយលោក Jules Agostini នៅចុងសតវត្សទី២០
តាមរយៈរូបថតច្រើន សន្លឹកនេះបានបង្ហាញថា ស្បៃក៏តែបន្តមានវត្តមានក្នុងការ ប្រើប្រាស់ដើម្បីបិទបាំងតួខ្លួន ផ្នែកខាងលើរបស់ស្ត្រីខ្មែរ តែនិយមជាស្បៃដែលបត់និងរ៊ុំជាទំហំតូចជាងមុន ។ ចំណែកឯបុរសភេទវិញ ឃើញនិយមស្លៀកសំពត់ចងក្បិន និងទម្លាក់ជាយផ្នែកខាងមុខធំៗ ពាក់ក្រវាត់និងចងកន្សែងសូត្រ ដងខ្លួនផ្នែកខាងលើច្រើនពាក់អាវ២ជាន់ ជាន់ខាងក្នុងសម្លុះចូលក្នុងក្បិន ផ្នែកខាងក្រៅ ពាក់ជាអាវកមូល ឬអាវកត្រង់តាមជីវភាព។

ចំពោះសក់វិញបុរស និយមកាត់សក់ផ្កាថ្កូវ សក់ពុះចំហៀង ឬ សិតថយទៅក្រោយលាបក្រមួនអោរលង រីឯស្ត្រីនិយមកាត់សក់ខ្លីផ្កាថ្កូវ សក់ស្លាបចាប ឬ ទុករ៉ៃសក់សងខាង ហើយរូបភាពជាច្រើនសន្លឹកនេះ ថតដោយលោក Jules Agostini នៅចុងសតវត្សទី២០ ៕





