ភ្នំពេញ ៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ណាហ្គាវើលដ៍ សូមចូលរួមស្វាគមន៍ ឆ្នាំថ្មី២០២២ ជាមួយពុកម៉ែបងប្អូនទាំងអស់ ដោយផ្តល់ជូនដ៏អស្ចារ្យនៅថ្ងៃទី៣១ ខែធ្នូ រួមមាន ម្ហូបសុភមង្គល ការបញ្ចុះតម្លៃពិសេស ការតុបតែងលម្អដ៏ល្អឯក និងការបាញ់កាំជ្រួចឆ្លងឆ្នាំដ៏កក្រើក ។
សម្រាប់ការស្នាក់នៅបន្ទប់សណ្ឋាគារដ៏មានសេចក្តីសុខ ណាហ្គាវើលដ៍ ផ្តល់ជូននូវកញ្ចប់ប្រូម៉ូសិនចំនួន ៣ គឺការស្នាក់នៅបន្ទប់ VIP Suite បន្ទប់ Deluxe និងបន្ទប់ Superior តម្លៃចាប់ពី ១៦៨ដុល្លារ ប៉ុណ្ណោះ ។ បន្ទប់ប្រណីតទាំង ៣ នឹងផ្តល់ជូន នូវអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន ដែលពុកម៉ែ បងប្អូនអាចទស្សនាការបាញ់ កាំជ្រួចឆ្លងឆ្នាំនៅពាក់កណ្តាល អធ្រាត្រ ពីក្នុងបន្ទប់ជាមួយ ការបន្ថែម ជូនសូកូឡា និងស្រាស្ប៉ាកឃ្លីង ដើម្បីស្វាគមន៍ឆ្នាំថ្មី ប្រកបដោយភាពរីករាយ ។ កញ្ចប់ស្នាក់នៅទាំងនេះ រួមបញ្ចូល អាហារឈុតពេលល្ងាច និង ភេសជ្ជៈសម្រាប់ ២ នាក់នៅថ្ងៃឆ្លងឆ្នាំ អាហារពេលព្រឹក នៅថ្ងៃបន្ទាប់ និង ការចុះឈ្មោះចេញ ពីបន្ទប់ក្រោយម៉ោងកំណត់ផងដែរ ។ សម្រាប់ព័ត៌មានបន្ថែមអំពីកញ្ចប់ស្នាក់នៅ ឬការកក់បន្ទប់ ពុកម៉ែបងប្អូន អាចទាក់ទង តាមរយៈគេហទំព័រ www.nagaworld.com អ៊ីម៉ែល hotelreservation@nagaworld.com ឬលេខទូរសព្ទ +៨៥៥ ២៣២២ ៨៨២២។ ចំនួនបន្ទប់ មានកំណត់ ដូចនេះ សូមកក់ឥឡូវនេះ !
សម្រាប់អាហារពេលល្ងាចឆ្លងឆ្នាំ ប្រកបដោយភាពស្និទ្ធស្នាល មានបម្រើជូននៅភោជនីយដ្ឋាន ប្រណីតបារាំង Le Gourmet (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ដែលមានអាហាររសជាតិដើមបារាំង ៥ មុខពីម៉ោង ៥:៣០ ល្ងាចរហូតដល់ ៩:៣០ យប់ និងមានបន្ថែមជូនស្រាប្រូសេកូមួយកែវ ឥតគិតថ្លៃ ម្នាក់ត្រឹមតែ ៦៥ដុល្លារ ប៉ុណ្ណោះ ។ កក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។ ជម្រើសមួយទៀត ពុកម៉ែបងប្អូន អាចអបអរ ឱកាសដ៏សប្បាយនេះ ជាមួយមនុស្សជាទីស្រឡាញ់ និងពិសាអាហារដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់។ សម្រាប់ម្ហូបពិសេសៗនៅថ្ងៃឆ្លងឆ្នាំ ពុកម៉ែបងប្អូនអាចពិសាឥតកំណត់ ម្នាក់ ២៥ដុល្លារ ប៉ុណ្ណោះ។ មុខម្ហូប រួមមាន អាហារសម្រន់ សាច់អាំង សាច់ដុត សាច់ខ្វៃ ម្ហូបពេញនិយមបែបអាស៊ី បង្អែម និង អាហារជាច្រើនជម្រើសទៀត។ បន្ថែមម្នាក់ ១០ដុល្លារ អាចក្រេបស្រា ស្វាគមន៍ឆ្នាំថ្មីឥតកំណត់ ។
ចំណែកឯកម្មវិធីកម្សាន្តវិញ រួមមាន ការប្រគំតន្ត្រីផ្ទាល់ ការសម្តែងក្បាច់រាំ និងឌីជេនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលចាប់ផ្តើមពីម៉ោង ១០:៣០ យប់រហូតដល់នាទីឆ្លងឆ្នាំ ។ អ្នកដែលនៅសួនច្បារ សម្តេចតេជោ ហ៊ុន សែន ក៏អាចទស្សនាការ ប្រគំតន្ត្រីផ្ទាល់ នៅលើអេក្រង់អិលអ៊ីឌី ដ៏ធំនៅមុខណាហ្គាវើលដ៍ទី១ ផងដែរ ។ បន្ទាប់មក ណាហ្គាវើលដ៍ នឹងធ្វើការបាញ់កាំជ្រួចប្រហែល ១០ នាទីដើម្បីបើកទំព័រថ្មីនៃឆ្នាំ២០២២ ជាមួយពុកម៉ែបងប្អូនទាំងអស់ ។
កម្មវិធីកម្សាន្តអបអរឆ្នាំថ្មី នៅក្លឹបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ក៏មានផ្តល់ជូនផងដែរចាប់ពីម៉ោង ៩ យប់ រហូតដល់រំលងអធ្រាត្រ ដែលមានការបញ្ចុះតម្លៃភេសជ្ជៈ និងការប្រគំតន្រ្តីផ្ទាល់ពីក្រុមចម្រៀង អន្តរជាតិប្រចាំណាហ្គាវើលដ៍! ឆ្នាំ២០២២ ចាប់ផ្តើមនៅ ចុងសប្តាហ៍ ខណៈភោជនីយដ្ឋាន 2Pangea នឹងបើកបម្រើជូនឡើងវិញ នូវអាហារប៊ុហ្វេថ្ងៃត្រង់ ពីម៉ោង ១១:៣០ ព្រឹកដល់ ២:៣០ រសៀលនៅថ្ងៃទី១ និងទី២ ខែមករា ។ ត្រឹមតែ ១៨ដុល្លារ សម្រាប់ម្នាក់ (៩$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ) ពុកម៉ែបងប្អូនអាចពិសា ម្ហូបពិសេស ឥតកំណត់ ដូចជា គ្រឿង សមុទ្រស្រស់ សាច់អាំង សាច់ដុត ម្ហូបពេញនិយមបែបអាស៊ីអឺរ៉ុប បង្អែម និងម្ហូបជាច្រើនមុខទៀត។ កក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។
ប្រសិនបើពុកម៉ែបងប្អូន ចង់សាកល្បងប៊ុហ្វេឌីមសាំ សូមអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានមុខម្ហូបបន្ថែម ចាប់ពីថ្ងៃទី១ ខែមករាតទៅ។ ម្នាក់ត្រឹមតែ ២៩ដុល្លារ ពុកម៉ែបងប្អូនអាចពិសាម្ហូបពេញនិយមបែបចិនកាតាំង និងម្ហូបបន្ថែម ដូចជា នំសាច់សាស៊ីវដុត បបរសាច់ជ្រូក ស៊ុតអាយុវែង គុយទាវឆា ជាមួយឆ្អឹងជំនីគោ និងបង្អែមចាហួយផ្កាអូស្មាន់ថឺស ជាមួយផ្លែបឺរីក្រៀម ដែលបម្រើជូននៅរៀង រាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល ៕