នៅមុននេះ មានប្រភពបានលួចបង្ហើប ពីចំនួនឧកញ៉ាខ្មែរ ដែលមានមិនដល់ ១០នោះទេ ក្នុងចំណោមជាង ១ ០០០ ដែលមានឧទ្ធម្ភាគ្រចក្រជិះ ។ តែតាមព័ត៌មានថ្មីទៀតក្នុងចំណោមនោះ មានឧកញ៉ាតែម្នាក់ប៉ុណ្ណោះ ដែលជិះឧទ្ធម្ភាគ្រចក្រមានតម្លៃថ្លៃដាច់គេ។
*ឧកញ៉ាស្រុកខ្មែរមានជាង ១ ០០០នាក់ តែតាមព័ត៌មាន មិនដល់ ១០នាក់ទេ មានឧទ្ធម្ភាគចក្រជិះផ្ទាល់ខ្លួន!
តាមបង្ហើបពីគ្រាមុន ឧកញ៉ា អ្នកឧកញ៉ាធំៗ ដែលមាន ឧទ្ធម្ភាគ្រចក្រប្រើជារបស់ផ្ទាល់ខ្លួន នោះមានដូចជា៖ អ្នកឧកញ៉ា ហុង ពីវ លោកឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប ។ បន្តមកទៀតមាន អ្នកឧកញ៉ា គិត ម៉េង ឧកញ៉ា ជឹង សុភាព ហៅ យាភូ អ្នកឧកញ៉ា ហៀក សុភាព ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប អ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា ចេន ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ជាដើម ។
នេះបើតាមព័ត៌មានក្រៅផ្លូវការ ក្នុងចំណោមឧកញ៉ា អ្នកឧកញ៉ាជាង ១០០០នាក់ ចំនួននេះគិតជាភាគរយ គឺប្រមាណ ១%ប៉ុណ្ណោះ។ បញ្ហារាំងស្ទះសំខាន់ដែលឧកញ៉ាខ្មែរចំនួនផ្សេងទៀត មិនអាចមានមធ្យោបាយធ្វើដំណើរលំដាប់ខ្ពស់នេះ គឺដោយសារតម្លៃកប់ក្ដោងរបស់វា។
និយាយពីតម្លៃ តាមការបង្ហើបរបស់ប្រភពមិនបញ្ចេញឈ្មោះ ជាទូទៅឧទ្ធម្ភាគ្រចក្រមានតម្លៃប្រមាណ ២-៣លានដុល្លារក្នុង១គ្រឿង ដែលឧកញ៉ា អ្នកឧកញ៉ាខ្មែរមានប្រើ ។ ប៉ុន្តែប្រភេទ ដែលមានតម្លៃថ្លៃផុតលេខនោះ បច្ចុប្បន្នកំពុងប្រើប្រាស់ដោយឧកញ៉ា ជឹង សុភាព ហៅ យាយ ភូ។ ចំពោះតម្លៃ តាមប្រភព គឺដល់ទៅជាង ១០លានដុល្លារអាមេរិកឯណោះ ។
“អេឡេកូដែលថ្លៃជាងគេ គឺរបស់ យាយភូ ថ្លៃប្រហែល ១២លានដុល្លារ ថ្លៃដាច់គេហើយហ្នឹង តម្លៃទូទៅ គឺប្រមាណ ២-៣លានជាងអីទេ”។ ប្រភពថ្លែង៕