ស្រ្តីម្នាក់ដែលកំពុងពពោះកូន នៅក្នុងផ្ទៃ បានយកញញួរហើយដំដែក គោលចូលក្នុងក្បាលខ្លួនឯង ព្រោះជឿតាមគ្រូផ្លូវងងឹតថា ធ្វើបែបនេះនឹងជួយនាង ឱ្យបានកូនប្រុសដូចបំណង ។
ហេតុការណ៍ដ៏សែនចម្លែកនេះ កើតឡើងនៅក្នុងប្រទេសប៉ាគីស្ថាន ។ ស្រ្តីរូបនោះ មានកូនស្រី ៣នាក់ ប៉ុន្តែដោយសារតែប្តីចង់ បានកូនប្រុស ទើបនាងមានការភ័យខ្លាចថាកូនដែលកំពុងពពោះនេះ ជាកូនស្រីទៀត ធ្វើឱ្យប្តីខឹងហើយរត់ចោលនាង ទើបសម្រេចចិត្ត ទៅរកគ្រូខាងផ្លូវងងឹតឱ្យជួយ។ លុះបានទៅជួបហើយ គ្រូផ្លូវងងឹងនោះ បានឱ្យនាងយកដែកគោល ដំចូលក្បាល ទើបនាងអាចមានកូនប្រុស បានដូចបំណង ។
ប៉ុន្មាន ថ្ងៃក្រោយមក គេលឺសំឡេងស្រែកដោយការឈឺចាប់យ៉ាងខ្លាំង ចេញពីក្នុងបន្ទប់របស់ស្ត្រីខាងលើ ។ ពេលចូល ទៅមើលទៅ ឃើញស្រ្តីរូប នោះកំពុងយកញញួរ ដំដែកគោលចូលទៅក្នុងក្បាល បាត់ទៅហើយ។ គ្រួសាររបស់នាង បានព្យាយាមដកដែក គោលចេញ ប៉ុន្តែដកមិនបាន ក៏បានបញ្ចូននាងទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។ ពេលនេះស្រ្តីខាងលើ ឆ្លងផុតគ្រោះថ្នាក់និងមានសុវត្ថិភាពហើយ ខណៈដែលគ្រូផ្លូវងងឹត កំពុងត្រូវបានសមត្ថកិច្ចតាមរក ដើម្បីចាប់ខ្លួនយកមកសាកសួរផងដែរ ៕