សេដ្ឋីគ្រាក់ៗរបស់រុស្សី ចំនួន៧នាក់ ត្រូវបានទទួលរងទណ្ឌកម្ម ពីប្រទេសនានា នៅលើពិភពលោក ប៉ះពាល់យ៉ាងខ្លាំង ដល់មុខជំនួញ ដោយសារលោកពូទីន បើកប្រតិបត្តិការយោធា ឈ្លានពានទៅលើប្រទេស អ៊ុយក្រែន ។
ក្នុងចំណោមសេដ្ឋីទាំង៧នាក់នោះ គេសង្កេត ឃើញមានម្ចាស់ក្លិបបាល់ទាត់ Chelsea មហាសេដ្ឋីលោក Roman Abramovich រងទណ្ឌកម្មធ្ងន់ពី រដ្ឋាភិបាលអង់គ្លេស ។ មហាសេដ្ឋីរូបនេះ ត្រូវបានគេរកឃើញថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាច្រើនឆ្នាំមកហើយ ជាមួយប្រធានាធិបតីរុស្សី លោកពូទីន ។
ក្រៅពីនោះនៅមាន មហាសេដ្ឋីរុស្សី៦រូបផ្សេងទៀត ដែលសុទ្ធសឹង ជាម្ចាស់ក្រុមហ៊ុននិងអាជីវកម្មធំៗ ក៏ត្រូវបានទទួលរងទណ្ឌកម្ម យ៉ាងចត់បាយខាតបង់ប្រាក់ អស់រាប់ពាន់លានដុល្លារផងដែរ ។ ទណ្ឌកម្មនេះ ត្រូវបានធ្វើឡើងលើមហាសេដ្ឋីគ្រាក់ៗរបស់រុស្សី ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយលោក ពូទីន ក្រោយពីបុរសខ្លាំងរូបនេះ បើកការលុកលុយទៅ លើប្រទេសអ៊ុយក្រែន៕
មហាសេដ្ឋីរុស្សីគ្រាក់ៗទាំង៧រូប ដែលរងទណ្ឌកម្ម
១. Roman Abramovich ម្ចាស់ក្លិបបាល់ទាត់ Chelsea នៅលីកកំពូលប្រទេសអង់គ្លេស

២. Oleg Deripaska ជាអ្នកជំនួញដ៏ធំ

៣. Igor Sechin នាយកប្រតិបត្តិ ក្រុមហ៊ុន Rosneft

៤. Andrey Kostin ប្រធានធនាគារ VTB Bank

៥. Alexei Miller នាយកប្រតិបត្តិ ក្រុមហ៊ុនថាមពល Gazprom

៦. Nikolai Tokarev ម្ចាស់ក្រុមហ៊ុន Transneft

៧. Dmitri Lebedev នាយកគ្រប់គ្រងធនាគារ Rossiya Bank

