បុរសអាថ៌កំបាំងម្នាក់ ដែលគេស្គាល់ថា ជាកំពូលអ្នកបាញ់កាំភ្លើងពីចម្ងាយ (sniper) ខ្លាំងបំផុត នៅលើពិភពលោក បានធ្វើដំណើរ មកដល់អ៊ុយក្រែន ដើម្បីជួយប្រយុទ្ធ ជាមួយកងទ័ពរុស្សី ។

Wali គឺជាឈ្មោះហៅក្រៅ របស់កំពូលអ្នកបាញ់ Sniper ដែលបានយល់ព្រម តាមការអំពាវនាវ របស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky អនុញ្ញាតឱ្យអ្នកស័្មគ្រចិត្តបរទេស មកចូលរួមជួយប្រយុទ្ធ តទល់ជាមួយរុស្សី។ Wali មានវ័យ ៤០ឆ្នាំ មានអាជីពជាអ្នកសរសេរកូដ កម្មវិធីកុំព្យូទ័រ នៅក្នុងប្រទេសកាណាដា ។

បុរសដៃ Sniper ដ៏ខ្លាំងនិងបាញ់ច្បាស់បំផុត នៅលើពិភពលោក បានឱ្យដឹងថា នៅពេលលោកបានឃើញការ អំពាវនាវរបស់អ៊ុយក្រែន ប្រៀបដូចជាអ្នកពន្លត់អគ្គិភ័យ បានទទួលសញ្ញាប្រកាស អាសន្នអញ្ចឹងដែរ ។ Wali បានស្ថិតនៅក្នុងតំបន់ប្រយុទ្ធ រវាងអ៊ុយក្រែននិងរុស្សីជាង ១សប្តាហ៍ហើយ ដោយបុរសរូបនេះ មានប្រវត្តិធ្វើការជាមួយទាហានកាណាដា ដែលបានប្រើកាំភ្លើង Sniper បាញ់សម្លាញ់ មេភេវរកររដ្ឋអ៊ីស្លាម ក្នុងចម្ងាយប្រមាណ ៣៤៥០ម៉ែត្រ កាលពីឆ្នាំ ២០១៧ ៕



