កាលពីថ្ងៃទី ១៩ មេសាឆ្នាំ ២០២២ ម្សិលមិញនេះ យោងតាមដំណឹងពីសារព័ត៌មាន VnExpress ជាភាសាអង់គ្លេសចុះផ្សាយថា រកឃើញករណី រថយន្តមួយគ្រឿងចត នៅមុខផ្ទះតែមួយយប់សោះស្រាប់តែព្រឹកឡើង បាត់កង់ទាំងអស់ ។ ករណីនេះកើតឡើងនៅក្នុងខេត្ត Dak Lak នៅក្នុងប្រទេសវៀតណាម ។
សម្រង់សម្ដីម្ចាស់រថយន្តឈ្មោះ Nguyen Van Tung បាននិយាយថា៖ “ខ្ញុំមិនដែលនឹកស្មានដល់ទេថា ចោរវាលួចកង់ម្ដងទាំងបួន អ៊ីចឹង! តែអ្វីផ្សេងក្នុងឡាន មិនបានបាត់ទេ។ អស់រយៈពេលជាងកន្លះឆ្នាំហើយ គ្មានកើតរឿងអីផង! ជាធម្មតាខ្ញុំចតក្នុងផ្ទះ និងដាក់ក្រៅផ្ទះម្ដងម្កាល ទើបតែម្សិលមិញក្រោកមកឃើញសល់តែកំណល់ដុំឥដ្ឋ ឡានបាត់កង់អស់។”
ក្រោយកើតហេតុបុរសរូបនោះ បានទៅប្ដឹងប៉ូលីសជូយេស៊ីបអង្កេតឲ្យជួយដោះស្រាយស្វែងរកជនសង្ស័យ។ ចំពោះកង់ទាំងបួននោះ ត្រូវបានម្ចាស់រថយន្តប្រាប់ថាមានតម្លៃសរុបប្រមាណជា ២៦០០ ដុល្លារ៕