កូរ៉េខាងជើងជាប្រទេសមួយ នៅក្នុងទ្វីបអាស៊ី ដែលអាចចាត់ទុកបានថា មានភាពឯការបំផុត ដោយសារមិនសូវមានភ្ញៀវទេសចរ បរទេសទៅទស្សនា។ ជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងជើង ហាក់មានការអភិវឌ្ឍន៍ នៅយឺតយ៉ាវនៅឡើយ ។ ប្រទេសនេះមានកងកម្លាំងយោធា និងអាវុធផ្នែកកងទ័ពខ្លាំងក្លា ដោយមានទាំងគ្រាប់មីស៊ីល នុយក្លេអ៊ែរផងដែរ ។ សព្វថ្ងៃប្រទេសកូរ៉េខាងជើង កំពុងដឹកនាំដោយលោក គីម ជុងអ៊ុន។
ខាងក្រោមនេះ ជាការពិតប្លែកៗទាំង ១២យ៉ាង ដែលអ្នកគួរយល់ដឹង ពីប្រទេសកូរ៉េខាងជើង ៖
១. ខោ ខោប៊យពណ៌ខៀវ មិនអនុញ្ញាតឲ្យស្លៀក

២. ប្រព័ន្ធ Wifi រួមទាំងការបើកចូលគេហទំព័រត្រូវបានហាមឃាត់

៣. ភ្ញៀវទេសចរបរទេសមិនអាចប្រើលុយក្នុងស្រុកបានទេ ត្រូវប្រើលុយដុល្លារអាមេរិកជំនួសវិញ

៤. អ្នកមិនអាចទិញអចលនទ្រព្យនៅក្នុងប្រទេសនេះបានទេ

៥. ការទិញឡានយកមកជិះស្ទើរតែមិនអាចទៅរួច ព្រោះឡានមានតម្លៃថ្លៃ ចំណែកអ្នកដែលមានឡានជិះសុទ្ធសឹងតែជាអ្នកមាន និង មន្រ្តីមានអំណាចធំៗក្នុងជួររដ្ឋាភិបាល

៦. អ្នកមិនអាចហៅទូរស័ព្ទចេញទៅក្រៅប្រទេសដោយប្រើប្រាស់ សុីមកាត ក្នុងស្រុកបានទេ

៧. មិនមានប្រព័ន្ធទឹកក្តៅដើម្បីងូតនៅក្នុង បន្ទប់ទឹកទេ

៨. ភេសជ្ជៈ កូកា កូឡា មិនមានលក់នៅក្នុងប្រទេសនេះទេ

៩. ការធ្វើដំណើរចេញទៅក្រៅប្រទេសគឺបានហាមប្រាម ចំពោះប្រជាជនកូរ៉េខាងជើង

១០. អាហារ McDonald’s ដែលជាប្រភេទអាហារ Fast Food ដ៏ល្បីនៅលើពិភពលោកត្រូវបានហាមឃាត់មិនឲ្យលក់

១១. ភ្ញៀវទេសចរបរទេសមិនអនុញ្ញាតឲ្យថតរូប ឬ និយាយជាមួយប្រជាជនកូរ៉េខាងជើងបានទេប្រសិនបើមិនមានការចាំបាច់ណាមួយ

១២. ម៉ូតសក់បុរសត្រូវបានកំណត់ដោយរដ្ឋ

