ព្រឹត្តិការណ៍

ការសិក្សាព្រមាន ៖ សត្វបក្សី Hornbill ពណ៌លឿងខាងត្បូង កំពុងបាត់បង់ ដោយការប្រែប្រួល អាកាសធាតុ

អាហ្រ្វិកខាងត្បូង ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ជាមួយនឹងសត្វបក្សី មានចំពុះលឿងវែង និងកោងចុះក្រោម គឺសត្វបក្សី Hornbill ពណ៌លឿងខាងត្បូង គឺជាសត្វស្លាបដ៏អស្ចារ្យបំផុតមួយ នៅក្នុងនគរសត្វសម្រាប់ពិភព សត្វស្លាបលើផែនដីយើង។

ប្រភេទសត្វនេះ គឺជាបងប្អូនជីដូនមួយ របស់សត្វបក្សី Hornbill ក្រហមបានទទួលកិត្តិនាមថា Zazu ពី The Lion King ។ នេះបើយោងតាមការសិក្សាថ្មីមួយថា ប៉ុន្តែបក្សីដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ ប្រឈមនឹងការបំផ្លាញ ដោយការប្រែប្រួល អាកាសធាតុ ។
អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Cape Town បានសិក្សាពីឥទ្ធិពល នៃ សីតុណ្ហភាពខ្យល់ខ្ពស់ និងគ្រោះរាំងស្ងួត លើភាពជោគជ័យ នៃការបង្កាត់ពូជ សត្វស្លាប នៅវាលខ្សាច់ Kalahari ពីឆ្នាំ២០០២-២០១៩ ។ ការរកឃើញ របស់ពួកគេបង្ហាញថា ទិន្នផលបង្កាត់ពូជ ត្រូវបានបាត់បង់ក្នុងអំឡុងពេលនេះ ដោយមានការកើនឡើង នៃសីតុណ្ហភាពក្តៅខ្លាំង ។

ការសិក្សាពីមុនបានបង្ហាញ ពីរបៀបដែលសត្វរស់នៅ លើវាលខ្សាច់ Kalahari កំពុងទទួលរងនូវផលវិបាក នៃការឡើងកម្ដៅផែនដី។ ការសិក្សាពីមុន បានបង្ហាញពីរបៀបប្រភេទ សត្វស្លាប ជាច្រើនត្រូវបានបង្កាត់ពូជមុន និងក្នុងរយៈពេលខ្លីជាង ។ ចំណែកការសិក្សាថ្មីថា ក្រុមការងារបានកំណត់ ដើម្បីស៊ើបអង្កេតផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើសត្វបក្សី Hornbill លឿងក្នុងរយៈពេល ១០ ឆ្នាំ។

លោកវេជ្ជបណ្ឌិត Nicholas Pattinson អ្នកស្រាវជ្រាវដំបូងគេ នៃការស្រាវជ្រាវបាននិយាយថា មានភស្តុតាងកើនឡើង យ៉ាងឆាប់រហ័ស សម្រាប់ផលប៉ះពាល់អវិជ្ជមាន នៃសីតុណ្ហភាពខ្ពស់ទៅលើឥរិយាបថ សរីរវិទ្យា ការបង្កាត់ពូជ និងការរស់រានមានជីវិត របស់បក្សី ថនិកសត្វ និងសត្វល្មូនជាច្រើនប្រភេទ នៅជុំវិញពិភពលោក ៕ដោយ៖លី ភីលីព

Most Popular

To Top