ព្រឹត្តិការណ៍

ផ្ទុះការរិះគន់ ក្រោយឥណ្ឌា ​​ពុះ​​នាវា​ចម្បាំង ​ខ្នាត​យក្ស អាយុ​ជាង ៨០ឆ្នាំ របស់​អង់គ្លេស​ យក​ដែកលក់អេតចាយ

នាវា​ចម្បាំង​ខ្នាត​យក្ស​មួយ​គ្រឿង ​របស់​ឥណ្ឌា ​កាល​ពី​សម័យ​សង្គ្រាម ​ទសវត្ស​ឆ្នាំ​៨០​ ត្រូវ​បានពុះ​ច្រៀក​យក​ដែក ​ទៅ​ផលិត​ជា​ម៉ូតូ​វិញ​ ដោយសារ​លែង​មាន​តម្រូវ​ការ ។​

មាន​ឈ្មោះ​ដើម​​ថា​ HMS Hermes នាវា​យក្ស​នេះ​ត្រូវ​បាន​ផលិត ​ដោយ​អង់គ្លេស​អំឡុង​ឆ្នាំ​១៩៤០​ ហើយ​ត្រូវ​បាន​លក់​ឲ្យ​ទៅ​ឥណ្ឌា​កាល ពី​ឆ្នាំ​១៩៨៦​ ដោយ​ត្រូវ​ប្ដូរ ​ឈ្មោះ​ទៅ​ជា​ INS Viraat វិញ។​ វា​ធ្លាប់​ត្រូវ​បាន​អង់គ្លេស ​ប្រើ​ក្នុង​សង្គ្រាម​ទល់​នឹង​អាហ្សង់ទីន ​កាល​ពី​ឆ្នាំ​១៩៨២​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​សង្គ្រាម​ Falklands ។​

យ៉ាង​ណា​ នាវា​ INS Viraat ​លែង​មាន​វត្តមាន​លើ​ភព​ផែនដី​ទៀត​ហើយ​ ទោះ​មាន​អាយុ​ជាង​៨០​ឆ្នាំ ​ក៏​ដោយ​​ព្រោះ​តែ​រដ្ឋាភិបាល ​បាន​លក់​វា​ឲ្យ​ទៅ​ក្រុមហ៊ុន​អេតចាយ​ដ៏​ធំ​មួយ​ឈ្មោះ​ Shree Ram Group ​ដើម្បី​យក​ដែក​ទៅ​ផលិត​ធ្វើ​ម៉ូតូ​ ៕

Most Popular

To Top