ព្រឹត្តិការណ៍

ក្រោយធ្វើទាហានដីឥដ្ឋរួច ជាងទាំងអស់ក្នុងការដ្ឋាន ផ្នូរស្ដេចឈីង ត្រូវកប់ទាំងអស់ ដើម្បីលាក់ការ

តាម​កំណត់​ត្រា​ប្រវត្តិសាស្រ្តចិន (Records of the Grand Historian) ឱ្យដឹងថា ជាងទាំងអស់​ដែល​ធ្វើរូបទាហានដីឥដ្ឋ ដើម្បីដាក់យាមផ្នូរ​អធិរាជ ឈីង សឺហ័ង នៃរាជវង្សឈីង កាលពីជាង២ពាន់ឆ្នាំមុននោះ គឺត្រូវកប់ទាំងរស់នៅក្នុងផ្នូរនេះ ដើម្បី​លាក់ការសម្ងាត់ ​ពីការធ្វើ​ទាហាន​ដីឥដ្ឋ។

ស្តេច​ឈីង បាន​ចេញ បញ្ជា​ឱ្យ​សង់ផ្នូរនេះ នៅ​ពេលឡើងគ្រងរាជ្យ​ក្នុងឆ្នាំ ២៤៦មុនគ.ស ក្នុងនោះ​ទាហាន​ដីឥដ្ឋ ត្រូវបាន​បញ្ជាឱ្យធ្វើឡើង​ដើម្បី​យាមផ្នូរ ដោយ​មានជំនឿថា ទាហាន​ទាំងនេះ ​នឹង​បន្តតាមការពារទ្រង់​ និង​អំណាច​ក្រោយ​ចូលទីវង្គត ។ ការធ្វើ​ទាហានដ៏ឥដ្ឋនេះ គឺដើម្បីជំនួសពីការ យកជីវិតទាហាន ជាមនុស្សពិតមកយាម។

ចំពោះការសង់​ផ្នូរនេះ ធ្វើឡើង​លើផ្ទៃដីទំហំ៥០គីឡូម៉ែត្រការ៉េ ដោយ​ប្រើកម្លាំងពលកម្មប្រមាណ ៧០ម៉ឺននាក់​ឯណោះ ចំណាយពេល​ ៣៦ឆ្នាំ ពោលគឺ​ផែនការ​នេះ​ត្រូវបញ្ចប់ ពេល​ស្តេច​ចូលទីវង្គត​ក្នុងឆ្នាំ ២១០មុនគ.ស ។

សូមជម្រាប​ថា ក្រោយ​រកឃើញ​ផ្នូរនេះនៅក្រុងស៊ីអាន ​ក្នុងឆ្នាំ១៩៧៤មក អ្នកស្រាវជ្រាវ​បាន​ជីកកកាយ​ឃើញ ​មាន​ទាហានដីឥដ្ឋប្រមាណ​ជាង ៨ពាន់រូប, រទេះចម្បាំង ១៣០គ្រឿង, សេះ ៦៧០ក្បាល។ ក្រៅពីនេះក៏មានតន្រ្តីករ​ សិល្បករ និង​ទាសីជាដីឥដ្ឋផងដែរ ៕

Most Popular

To Top