ស្ពាន Sultan Abdul Halim Muadzam Shah ឬស្ពានប៉េណាំងទី២ ស្ថិតនៅក្នុងរដ្ឋប៉េណាំង (Penang) ប្រទេសម៉ាឡេស៊ី គឺជាធ្លាប់ជាស្ពានដែលមានប្រវែងជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ស្ពាននេះមានប្រវែងសរុប ២៤គីឡូម៉ែត្រ ភ្ជាប់ដែនកោះប៉េណាំង ទៅកាន់ម៉ាឡេស៊ីដីគោក ។ ស្ពាននេះ ចាប់ផ្ដើមសាងសង់ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៨ និងចប់រួចរាល់ជាស្ថាពរ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ដោយចំណាយទឹកប្រាក់សាងសង់ អស់ជិត ១៥០០លានដុល្លារ។

ក្រៅពីស្ពានប៉េណាំងទី២ ម៉ាឡេស៊ី នៅមានស្ពានវែងមួយទៀត គឺស្ពានប៉េណាំងទី១ មានប្រវែង ១៣,៥គីឡូម៉ែត្រ ភ្ជាប់ទៅកាន់ដែនគោកម៉ាឡេស៊ី ដូចគ្នា។ យ៉ាងណាបច្ចុប្បន្នតំណែងលេខ ១ស្ពានដែលវែងជាងគេនៅអាស៊ាន បានធ្លាក់ទៅលើស្ពានថ្មីមួយ ឈ្មោះថា Temburong។
ស្ពាននេះស្ថិតក្នុងប្រទេសប្រ៊ុយណេ មានប្រវែង ៣០គីឡូម៉ែត្រ តភ្ជាប់ ពីស្រុក មូអារ៉ា ទៅ ស្រុក Temburong ដែលអាចឱ្យប្រជាជនធ្វើដំណើរ ឆ្លងកាត់ទៅវិញទៅមកដោយមិន ចាំបាច់ឆ្លងកាត់រដ្ឋមួយរបស់ប្រទេស ម៉ាឡេស៊ី ដូចលើកមុនទៀតនោះទេ៕
