ភ្នំពេញ ៖ ដើម្បីអបអរបុណ្យណូអែល ដែលខិតជិតមកដល់ ណាហ្គាវើលដ៍ បានធ្វើការតុបតែង និងត្រៀមមុខម្ហូបឈ្ងុយឆ្ងាញ់ ដ៏សម្បូរបែប នំប្រពៃណីណូអែល ការសម្តែងសិល្បៈ និងការបញ្ចុះតម្លៃ ជាច្រើន សម្រាប់អតិថិជនរបស់ខ្លួន ។
សូមអញ្ជើញរីករាយ ជាមួយនឹងបទពិសោធន៍ថ្មីៗ ដ៏អស្ចារ្យពេញមួយខែធ្នូ ជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ ដៃគូធុរកិច្ច និងមិត្តរួមការងារនៅណាហ្គាវើលដ៍! ។
នៅខាងមុខណាហ្គាវើលដ៍ទី១ នៅសួនច្បារសម្ដេចតេជោ ហ៊ុន សែន មានការតុបតែងលម្អបែបណូអែល ជាមួយអំពូលភ្លើង ចម្រុះពណ៌ដ៏ស្អាត ប្លែកភ្នែកដែលពុកម៉ែបងប្អូន អាចអញ្ជើញទៅកម្សាន្ត រៀងរាល់រាត្រី ចាប់ពីម៉ោង ៥:៣០ ល្ងាចពីឥឡូវនេះ រហូត ដល់ថ្ងៃទី២៥ ខែធ្នូ ។ ពុកម៉ែបងប្អូន អាចអញ្ជើញទៅថតរូប ទុកជាអនុស្សាវរីយ៍ ឬបង្ហោះនៅ លើបណ្តាញសង្គម ជាមួយរូបសំណាក បែបណូអែលជាច្រើន ដូចជា រូបមនុស្សព្រិល រូបស្ករគ្រាប់ រូបផ្កាយ រូបដើមឈើណូអែលកម្ពស់ ១៨ ម៉ែត្រ និងរូបស្អាតៗ ជាច្រើនទៀត ។
ចង់អបអរឱកាសដ៏សប្បាយ រីករាយនេះនៅគេហដ្ឋាន មែនទេ? ពុកម៉ែបងប្អូន អាចជួបជុំនៅគេហដ្ឋាន ដោយកម្ម៉ង់ម្ហូបបែបណូអែល របស់ណាហ្គាវើលដ៍ ជាច្រើនជម្រើស រួមមាន សាច់មាន់ទួគីដុត សាច់ហ៊ែមប្រឡាក់ ជាមួយស្ករត្នោត និង ម៉ាស្តាត និង សាច់គោជាប់ឆ្អឹង តម្លៃចាប់ពី ១៥៨ ដុល្លារ ដែលមានបន្ថែមកូនដំឡូងឆា បន្លែ និងទឹកជ្រលក់ ។ សម្រាប់មុខម្ហូបបែបអាស៊ី ណាហ្គាវើលដ៍មានទាខ្វៃ និងជ្រូកខ្វៃជាមួយទឹកជ្រលក់ ហយស៊ីនផ្អែម តម្លៃចាប់ពី ៣០ ដុល្លារបូកនឹងម្ហូបបន្ថែម ដូចជា កូនស្ពៃក្តោប ត្រសក់ក្នុងទឹកខ្មេះខ្ទឹមស ប៉ាវហ៊ឺ និងបាយសាច់មាន់ក្នុងឆ្នាំងដី។ សូមកម្ម៉ង់យ៉ាងហោចណាស់ ២ ថ្ងៃមុនតាមរយៈអ៊ីម៉ែល dining@nagaworld.com ឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ។
ប្រសិនបើពុកម៉ែបងប្អូន ចង់ទទួលទានអាហារបែបសុភមង្គល នៅក្នុងភោជនីយដ្ឋាន ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិមួយថ្ងៃមុន ថ្ងៃបុណ្យណូអែល និងថ្ងៃបុណ្យ ណូអែល ណាហ្គាវើលដ៍ អាចផ្តល់ជូនគ្រប់ជម្រើស តាមតម្រូវការ ។ អាហារឈុតពេលល្ងាច រសជាតិឆ្ងាញ់ជាប់ចិត្ត មានបម្រើជូននៅ ភោជនីយដ្ឋាន ប្រណីត ដូចជាភោជនីយដ្ឋានបារាំង Le Gourmet ភោជនីយដ្ឋានអ៊ីតាលី Bistro Romano ភោជនីយដ្ឋានចិនកាតាំង Hall of Golden Chimes និង ភោជនីយដ្ឋានចិន Fortune Palace តម្លៃចាប់ពី ៤៨ ដុល្លារប៉ុណ្ណោះសម្រាប់ម្នាក់ និងជម្រើសផ្សេងទៀត បូករួមនឹងការទទួលទាន ភេសជ្ជៈឥតកំណត់ ២ ម៉ោង ។
រីឯអាហារប៊ុហ្វេពេលល្ងាច បែបណូអែលនៅថ្ងៃទី២៤ និង ២៥ ខែធ្នូ នៅភោជនីយដ្ឋាន The Pangea ឬ 2Pangea គឺជាអាហារដ៏ស័ក្តិសមឥតខ្ចោះ សម្រាប់ពុកម៉ែបងប្អូន ដែលមានមុខម្ហូបអន្តរជាតិបូករួម នឹងម្ហូបបែបណូអែល តម្លៃចាប់ពី ៤៥ ដុល្លារសម្រាប់ម្នាក់។ អាហារថ្ងៃត្រង់ថ្ងៃអាទិត្យបែបបារាំង និងអ៊ីតាលីដ៏ពេញនិយមនៅភោជនីយដ្ឋាន Bistro Romano និង Le Gourmet នឹងបន្តកម្មវិធីប្រូម៉ូសិន ដោយបម្រើជូននៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូផងដែរ និងមានតម្លៃ ៣២ ដុល្លារសម្រាប់ម្នាក់ ។ ជម្រើសមួយទៀត ប៊ុហ្វេឌីមសាំ ពេលថ្ងៃត្រង់ នៅភោជនីយដ្ឋាន Hall of Golden Chimes នឹងមានបន្ថែមម្ហូបបែបណូអែល នៅថ្ងៃទី២៤ និង ២៥ ខែធ្នូ តម្លៃ ៣៥ ដុល្លារសម្រាប់ម្នាក់ ។ ពុកម៉ែបងប្អូន អាចកក់ទុកមុននៅថ្ងៃនេះតាមរយៈអ៊ីម៉ែល dining@nagaworld.com ឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ។
បន្ថែមទៅលើអាហារពិសេសៗ ពុកម៉ែបងប្អូនអាចរីករាយ ជាមួយនឹងជម្រើសភេសជ្ជៈ នៅបានីយដ្ឋាន The Vimean របស់ណាហ្គាវើលដ៍ផងដែរ។ ពីឥឡូវនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ លោកអ្នកអាចសាកល្បងក្រេបស្រាក្រឡុកសាហ្វ្រន់២៧ ដែលច្នៃដោយអ្នកក្រឡុកជំនាញ តម្លៃ ៥ ដុល្លារក្នុងមួយកែវ។ កញ្ចប់ភេសជ្ជៈណូអែល តម្លៃ ៥៨ ដុល្លារ ក្នុងមួយឈុត ដែលលោកអ្នកអាចរីករាយជុំគ្នា រួមមាន ស្រាវីស្គីជប៉ុន ស្រា និងស្រាសាំប៉ាញជាមួយអយស្ទ័រស្រស់ និងបាយរុំស៊ូស៊ី ។
អ្វីដែលពុកម៉ែបងប្អូន ប្រហែលចង់សាកល្បងផងដែរនោះ គឺនំប្រពៃណីណូអែល ដែលមានដាក់លក់រៀងរាល់ថ្ងៃ ក្នុងខែធ្នូនៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋាន Food Pavilion ។ តម្លៃចាប់ពី ៣ ដុល្លារ នំបែបណូអែលទាំងអស់ មានដូចជា នំរូបមនុស្សរសជាតិខ្ញី នំផាយ នំសូឡិន នំប៉ាណេតូណេ នំផ្លែឈើ នំរូបគល់ឈើ នំស្រួយរូបដើមឈើណូអែល និងនំពិសេសៗជាច្រើនទៀត។ មានបម្រើជូនរៀងរាល់ថ្ងៃផងដែរ ពីម៉ោង ១២ ថ្ងៃត្រង់ដល់ ៥ ល្ងាចនៅ Lobby Lounge គឺអាហារសម្រន់ឈុត ពេលរសៀលដែលមាន នំស្នូលផ្អែម នំប្រៃ និងនំស្នូលការីរួមជាមួយតែ ឬកាហ្វេ តម្លៃ ២២ ដុល្លារប៉ុណ្ណោះ។ លោកអ្នកក៏អាចទិញស្រាសាំប៉ាញលែនសុនឡឺប៊្លែកឡាបែល តម្លៃ ៨០ ដុល្លារក្នុងមួយដប និងទទួលបានកម្មវិធីប្រូម៉ូសិន ទិញ ១ ថែម ១! ។
នៅចុងឆ្នាំនេះ ណាហ្គាវើលដ៍ នឹងផ្តល់ជូនការសម្តែង សិល្បៈអបអរបុណ្យណូអែល នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ សម្រាប់ពុកម៉ែបងប្អូន ចូលមកទស្សនា នៅម៉ោង ៦ ល្ងាចរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ពីឥឡូវនេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ដែលមានការ សម្តែងចម្រៀង និងរាំដោយអ្នក សិល្បៈអន្តរជាតិ ហើយកុំភ្លេចថតរូបជាមួយលោកតាណូអែល រូបខ្លាឃ្មុំ និងរូបម៉ាស់ស្កុតបន្ទាប់ពីការសម្តែង !
គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីឆ្លងឆ្នាំ របស់ណាហ្គាវើលដ៍ នៅខាងមុខអគារណាហ្គាវើលដ៍ទី១ នឹងត្រូវធ្វើឡើងនៅរាត្រីឆ្លងឆ្នាំ ខណៈខាងក្នុងអគារ ណាហ្គាវើលដ៍ទាំងពីរ ក៏មានផ្តល់ជូនកម្មវិធីកម្សាន្តប្លែកៗ ដ៏សម្បូរបែបផងដែរ ។ ព័ត៌មានបន្ថែម នឹងត្រូវផ្សព្វផ្សាយឆាប់ៗនេះ ។ ទទួលយកនូវបទពិសោធន៍ថ្មីៗ ដ៏រីករាយបំផុតជាមួយមនុស្សជាទីស្រឡាញ់ពេញមួយខែធ្នូក្នុងឱកាសបុណ្យណូអែល នៅណាហ្គាវើលដ៍!៕