បើគិតត្រឡប់ទៅ៦៧ឆ្នាំមុន គិតត្រឹមឆ្នាំ២០២៣នេះ គឺត្រូវនឹងឆ្នាំ១៩៥៦ គឺជាឆ្នាំដែលកម្ពុជាបានបង្កើតក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលមានឈ្មោះថា «Royal Air Cambodge-ក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទកម្ពុជា» ។
ក្រុមហ៊ុនអាកាស ចរណ៍ភូមិន្ទកម្ពុជា ត្រូវបានបើកសម្ពោធជើងហោះហើរដំបូងនៅឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥។ បន្ទាប់ពីការបង្កើត សាធារណរដ្ឋខ្មែរក្នុងឆ្នាំ ១៩៧០ ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានដាក់ឈ្មោះឡើងវិញថា«Air Cambodge-ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា»។

ក្រុមហ៊ុនអាកាសចរណ៍ ភូមិន្ទកម្ពុជាដែលជាក្រុមហ៊ុន អាកាសចរណ៍ដែលបង្កើតដំបូងគេ នៅកម្ពុជានេះគឺបង្កើតក្រោមការចាប់ដៃគូ និងវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា មានភាគហ៊ុន៥១ភាគរយ និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ៤៩ភាគរយ។
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលជាដៃគូវិនិយោគបានជួបវិបត្តិហិរញ្ញវត្ថុ និងបន្តខាតបង់ដោយសារការថត ចុះចំនួនអ្នកដំណើរបន្ទាប់ពីការវាយប្រហារ ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០១ ក្រុមហ៊ុនអាកាសចរណ៍ ភូមិន្ទកម្ពុជាបានប្រកាសបិទទ្វារ ។ ក្រោយមករដ្ឋាភិបាលកម្ពុជាចាប់ដៃគូជាមួយក្រុមហ៊ុន អាកាសចរណ៍វៀតណាមបង្កើតក្រុមហ៊ុន អាកាសចរណ៍ជាតិថ្មីនៅកម្ពុជា ដែលមានឈ្មោះថា «អង្គរអ៊ែរ» នៅឆ្នាំ ២០០៩៕

