ព្រឹត្តិការណ៍

កុំឃើញ​ស្រដៀងគ្នា ចេះតែពួយ ! សត្វទាំង ៣នេះ​ តែមិនមែនសុទ្ធ តែជាសត្វកេងកងទេ គឺមានឈ្មោះខុសៗគ្នា

មនុស្សភាគច្រើនហៅសត្វស្លាប ទាំងនេះជាសត្វកេងកង តែសត្វកេងកងមាន ២ ប្រភេទគឺ កេងកងធំ (រូបទី១) និងកេងកងតូច (រូបទី២) ចំណែកសត្វមួយទៀតស្រដៀង សត្វកេងកង គឺជាសត្វព្វាំង (រូបទី៣)

១-ចំពោះសត្វកេងកងធំ (Great Hornbill) ត្រូវបានគេដឹងថា មានរស់នៅប្រទេសឥណ្ឌា ថៃ កម្ពុជា និងតំបន់មួយចំនួនទៀត ។ យោងតាមរបាយការណ៍របស់អង្គការ IUCN សត្វកេងកេងធំមានចន្លោះពី ២៣០០០ ទៅ ៧១០០០ក្បាល ហើយក្នុងនោះគេសន្និដ្ឋានថា សត្វកេងកងពេញ វ័យមានចន្លោះពី ១៣០០០ ទៅ ២៧០០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ ការពារធម្មជាតិនៅលើពិភពលោក។ សត្វកេងកងធំត្រូវបានគេដឹងថា មាននិន្នាការធ្លាក់ចុះ ។

២-ចំពោះសត្វកេងកងតូច (Oriental Pied Hornbill) ជាសត្វមានបង្គួរ និងមិនមានទិន្នន័យ ជាក់លាក់ថា ពិភពលោកមានសត្វកឹងកងតូច ប៉ុន្មានក្បាលនោះទេ។ វារស់នៅក្នុងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌាជាដើម ។ សត្វកេងកងតូច ត្រូវបានគេដឹងថាមានចំនួនស្ថេរ។

៣-សត្វព្វាំង ឬភូវាំង (Whreathed hornbill) ជាប្រភេទបក្សី ដែលចូលចិត្តរស់នៅតាមព្រៃស្រោង ព្រៃរបោះចម្រុះ និងព្រៃតំបន់ឆ្នេរ។ សត្វនេះ ភាគច្រើនមានវត្តមាននៅតំបន់ជួរភ្នំបូកគោ ដែលរស់នៅ និងធ្វើសំបុកនៅក្នុងរន្ធឈើធំៗហើយច្រើននៅជាហ្វូង។ បក្សីពាំ្វង មានទំហំពី ១០០,៥-១១៥សង់ទីម៉ែត្រ ដោយបក្សីឈ្មោល គេសម្គាល់ ចំហៀងបន្ទូលក្បាល កនិងទ្រូងពណ៌សស្រអាប់ កន្ទុយពណ៌ស មានឆ្នូតខ្មៅនៅថង់បំពង់ក និងស្បែកជុំវិញភ្នែកពណ៌ក្រហម។សម្រាប់បក្សីញីវិញ មានថង់ពណ៌ខៀវ ក្បាលខ្មៅ បំពង់ក និងទ្រូងពណ៌ខ្មៅ។សត្វនេះ បន្តពូជចាប់ពីខែកុម្ភៈ រហូតដល់ខែសីហា ហើយមេមួយអាចពងបានចំនួនពី១ ទៅ ៣គ្រាប់ ៕

Most Popular

To Top