ទង់ជាតិរបស់ប្រទេសនីមួយៗ ត្រូវបានធ្វើឡើង ដើម្បីបង្ហាញពីនិមិត្តរូប នៃជាតិនីមួយៗ ដែលស្ដែងឡើង តាមរយៈរូបសញ្ញាផ្សេងៗ ដែលក្នុងនោះមានប្រទេសទាំង៥ ខាងក្រោមបានយកសំណង់ អគារប្រាសាទ ប៉មហើយវិហារ សាសនាជាដើម។
១.ទង់ជាតិ នៃប្រទេសសានម៉ារីណូ ៖ ប្រទេសនៅជិតអ៊ីតាលី មានទង់ជាតិដែលបង្កប់ពីប៉មបី ចំណាស់រាប់រយឆ្នាំ ហើយឈរលើភ្នំMonte Titano ដែលជាភ្នំខ្ពស់ជាងគេក្នុងប្រទេសនេះ ។ ទង់ជាតិនេះប្រើប្រាស់ដំបូងក្នុងឆ្នាំ១៨៦២។

២.ទង់ជាតិនៃប្រទេស ព័រទុយហ្គាល់ ៖ ទង់ដាក់ឲ្យប្រើដំបូងនៅឆ្នាំ១៩១១ នេះមានបង្កប់ប្រាសាទ នៃសាសនាគ្រិស្តចំនួន៧ ក្នុងខែលដែលមានលើទង់ជាតិនេះ។

៣.ទង់ជាតិ នៃប្រទេសអាហ្វហ្គានីស្ថាន ៖ ក្នុងទង់ជាតិនេះយើងសង្កេតឃើញវិហារឥស្លាមមួយ នៅចំកណ្ដាលដែលវាមានប្រវត្តិ ទាក់ទងនឹងការទាមទារឯករាជ្យ នៃប្រទេសនេះក្នុងឆ្នាំ១៩១៨ ។

៤.ទង់ជាតិ នៃប្រទេសកម្ពុជា៖ ទង់ជាតិដែលបង្ហាញជាលើកដំបូងក្នុងឆ្នាំ១៩៤៨នេះ មានប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក នៅចំកណ្ដាល។

៥.ទង់ជាតិ នៃប្រទេសអេស្ប៉ាញ ៖ នៅលើទង់ជាតិនេះមានប្រាសាទគ្រិស្ត សាសនាកំពូល៣ មួយដែលតំណាងឲ្យព្រះរាជាណាចក្រ Castile ដែលជារដ្ឋបុរាណមួយនៅលើទឹកដីអេស្ប៉ាញ ៕

