ប្រទេសជាច្រើន តែងតែដាក់បញ្ចូល នូវឈុតប្រពៃណីតាមកម្មវិធីមួយចំនួន ក្នុងគោលបំណងអភិរក្សវប្បធម៌ ក៏ដូចជាបង្អួតពីកិត្យានុភាព របស់ខ្លួននៅពេលអតីតកាលផងដែរ។ យ៉ាងណាក៏ដោយ ឈុតឯកសណ្ឋានបុរាណៗទាំង៦ ខាងក្រោមនេះជាឈុត ដែលធ្វើឲ្យពិភពលោកប្លែកភ្នែក ៖
១. ឈុតរបស់អ្នកយាមក្នុងរាជវាំងសម្ដេច Pope (Vatican Swiss Guard)៖ ឈុតមួយនេះមានទម្ងន់ជាង ៣គីឡូក្រាម និងបង្កើតឡើងនៅសតវត្សទី១៦។ ឯកសណ្ឋាននេះ ត្រូវបានឌីហ្សាញឡើងវិញនៅ ឆ្នាំ១៩១៤។

២. ឈុតរបស់អ្នកយាមក្នុងរាជវាំងកូរ៉េ (ខាងត្បូង)៖ ឈុតមួយនេះ មានអាយុកាលរាប់រយឆ្នាំមកហើយ ទើបតែឆ្នាំ ១៩៩៦ ត្រូវបានគេរៀបចំឡើងវិញក្នុងរាជវាំង Gyoengbok ដើម្បីធ្វើជានិមិត្តរូប និងធ្វើពិធីប្រពៃណីផ្សេងៗ នៅទីនោះ។

៣. ឈុតរបស់ទាហានម៉ុងហ្គោល៖ ឈុតនេះត្រូវបានគេប្រើប្រាស់ដើម្បីរំលឹកដល់វីរភាពរបស់ចក្រភពម៉ុងហ្គោល កំឡុងពេលបុណ្យឯករាជ្យជាតិរបស់គេ។

៤. ឈុតសន្តិសុខប្រធានាធិបតីហ្វីជី៖ ឈុតនេះមានលក្ខណៈប្លែកត្រង់សារុង Sulu ដែលជាផ្នែកមួយនៃឈុតប្រពៃណីហ្វីជី។

៥. ឈុតរបស់ទាហាន Evezones ក្រិក៖ ឈុតនេះត្រូវបានច្នៃឡើងដើម្បីទាហានរបស់ក្រិកជាន់ខ្ពស់អស់រយៈកាលរាប់រយឆ្នាំមកហើយ ចំណែកឯក្នុងពេលបច្ចុប្បន្ននេះ វាជាឈុតប្រពៃណីរបស់សន្តិសុខប្រធានាធិបតី។

៦. ឈុតរបស់ Yeoman Warder៖ ជាឈុតរបស់សន្តិសុខការពារវត្ថុមានតម្លៃរបស់ក្សត្រិយ៍របស់អង់គ្លេស។ ឈុតនេះត្រូវបានគេប្រើប្រាស់តាំងពីសតវត្សទី ១៩។

ក្រៅពីនេះ មានប្រទេសជាច្រើនទៀត បានប្រើប្រាស់ឈុតប្រពៃណីរបស់ខ្លួន ក្នុងគោលបំណងជាច្រើន ជាពិសេសពិធីដង្ហែក្បួន ដោយមានដូចជាឈុតបដិវត្តន៍របស់សហរដ្ឋអាមេរិក ឈុតរបស់សន្តិសុខរាជវាំង របស់រាជាណាចក្រមួយចំនួនជាដើម៕
