ភ្នំពេញ៖ក្រុមកីឡាការិនីវាយកូនឃ្លីលើតុប្រទេសថៃ និងកីឡាករវាយកូនឃ្លីលើតុប្រទេសសិង្ហបូរីដណ្តើមបានមេដាយមាសលើវិញ្ញាសាវាយជាក្រុមចំនួន ៥ នាក់ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យ នៅទីលានប្រកួតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងឱកាសពិធីប្រគល់មេដាយមាស ប្រាក់ និងសំរិទ្ធជូនក្រុមកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងលោក ដួង ហេង អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។
ចំពោះវិញ្ញាសាវាយជាក្រុមនារីចំនួន ៥ នាក់ ៖មេដាយមាសបានទៅលើក្រុមកីឡាការិនីមកពីប្រទេសថៃ មេដាយប្រាក់បានទៅលើក្រុមកីឡាការិនីមកពីប្រទេសម៉ាឡេស៊ី និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាការិនីមកពីប្រទេសសិង្ហបូរី និងប្រទេសវៀតណាម។
ចំណែកវិញ្ញាសាវាយជាក្រុមបុរសចំនួន ៥ នាក់ ៖មេដាយមាសបានទៅលើក្រុមកីឡាករមកពីប្រទេសសិង្ហបូរី មេដាយប្រាក់បានទៅលើក្រុមកីឡាការិនីមកពីប្រទេសម៉ាឡេស៊ី និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាការិនីមកពីប្រទេសថៃ និងប្រទេសវៀតណាម៕ដោយ៖លី ភីលីព