ព្រឹត្តិការណ៍

សត្វក្រៀល ក្រដាស របស់ជនរងគ្រោះ ដោយគ្រាប់បែក A របស់ជប៉ុន អាចស្ថិតក្នុងបញ្ជីបេតិកភណ្ឌ របស់អង្គការយូណេស្កូ

ប្រភព ៖ Kyodo

ហ្វូគូអូកា ៖ កុមារី Sadako Sasaki ជនជាតិជប៉ុនអាយុ ១២ ឆ្នាំ ដែលបានស្លាប់ ដោយសារជំងឺមហារីកឈាម បណ្តាល មកពីវិទ្យុសកម្ម របស់គ្រាប់បែកបរមាណូ បានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដោយសហរដ្ឋអាមេរិកនោះត្រូវបានគេចងចាំថា បានបង្កើតសត្វក្រៀល ក្រដាស Origami ជាងមួយពាន់ នៅលើគ្រែមន្ទីរពេទ្យក្រោមការជឿជាក់ថា វានឹងជួយឲ្យនាងជាសះស្បើយឡើងវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

នាពេលនេះបងប្រុស របស់ លោក Masahiro អាយុ ៨១ ឆ្នាំ និងសាច់ញាត្តិផ្សេងទៀត កំពុងរៀបចំដាក់ក្រដាស សត្វក្រៀលរបស់នាង រួមជាមួយនឹងវត្ថុផ្សេងៗទៀត ដូចជាកំណត់ចំណាំ ដែលសរសេរដោយដៃ របស់នាងទៅកាន់ កម្មវិធីបេតិកភណ្ឌ ឯកសាររបស់អង្គការយូណេស្កូ សម្រាប់ការចុះបញ្ជីនៅឆ្នាំ ២០២៥ ដើម្បីប្រារព្ធខួប ៨០ ឆ្នាំចាប់តាំងពីការ បញ្ចប់សង្គ្រាមលោកលើកទី២ ។ នាង Masahiro និងកូនប្រុសច្បងទី ២ របស់នាង គឺលោក Yuji ជាក្មួយប្រុសអាយុ ៥៣ ឆ្នាំរបស់ Sadako នឹងដាក់ពាក្យ សុំបន្ថែមសត្វក្រៀលក្រដាស ទៅក្នុងការចងចាំរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការ សហប្រជាជាតិ ក្នុងការចុះឈ្មោះពិភពលោក ។

កុមារី Sadako មានអាយុ ២ ឆ្នាំ នៅពេលនាងត្រូវបានប៉ះពាល់នឹងវិទ្យុសកម្មនៃគ្រាប់បែកនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ នៅផ្ទះជាមួយលោក Masahiro និងសមាជិកគ្រួសារផ្សេងទៀត មានចម្ងាយប្រហែល ១.៦ គីឡូម៉ែត្រពីកណ្តាលនៃការផ្ទុះ។ នៅពេលពួកគេបានភៀសខ្លួន Sadako, Masahiro និងម្តាយរបស់ពួកគេឈ្មោះ Fujiko ត្រូវបានបំបែកចេញពីជីដូនរបស់ Sadako ដែលពួកគេមិនបានឃើញម្តងទៀត។ លោក Shigeo ជាឪពុករបស់ Sadako ជាគ្រូពេទ្យ នៅក្នុងកងទ័ពអធិរាជជប៉ុន ហើយទោះបីជាលោកមិននៅក្នុងទីក្រុង នៅពេលនៃការផ្ទុះក៏ដោយ លោកក៏ត្រូវបានប៉ះពាល់ នឹងវិទ្យុសកម្មនៅពេល លោកត្រឡប់មកវិញ ។

នៅឆ្នាំបន្ទាប់នាង Sadako ធំឡើង ជាក្មេងស្រីមើលទៅហាក់ដូចជាមានសុខភាពល្អ ថែមទាំងបានចូលរួមជាមួយក្រុមចម្រៀង ក្នុងថ្នាក់របស់នាង ដែលនាងត្រូវបានគេស្គាល់ថា មានល្បឿនរបស់នាង ។ ប៉ុន្តែមួយទស្សវត្សរ៍បន្ទាប់ពីការទម្លាក់គ្រាប់បែកនោះ នាងបានចាប់ផ្តើមបង្ហាញ រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកឈាមនៅថ្នាក់ទីប្រាំមួយ នៃសាលាបឋមសិក្សា ។

លោក Masahiro និយាយថា នាង Sadako កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ កាលខែកុម្ភៈ ឆ្នាំ ១៩៥៥ បានស៊ូទ្រាំនឹងការឈឺ ចាប់យ៉ាងខ្លាំង ដើម្បីជៀសវាងបន្ទុកគ្រួសារ របស់នាងជាមួយនឹងការចំណាយលើការព្យាបាលសម្រាប់ស្ថានភាព របស់នាង ។ ដោយដឹងថា លោក Masahiro ចូលចិត្តគុយទាវ udon នាងនឹងអញ្ជើញលោកទៅអាហារដ្ឋាន នៅមន្ទីរពេទ្យ ដែលពួកគេនឹងញ៉ាំវាជាមួយគ្នា ។
នាង Sadako បានបង្កើតសត្វក្រៀលក្រដាសជាង មួយពាន់ក្បាល ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីនាងបានដឹងពីរឿង និទានប្រជាប្រិយ របស់ជប៉ុន ។ ដោយនិយាយថា ការធ្វើបែបនេះអាចធ្វើឲ្យបំណងប្រាថ្នា របស់មនុស្សក្លាយជាការពិត ។ នាងបានស្លាប់នៅខែតុលា ឆ្នាំ១៩៥៥ ៨ ខែបន្ទាប់ពី សម្រាកនៅមន្ទីរពេទ្យ ៕
ដោយ៖លី ភីលីព

Most Popular

To Top