ព្រឹត្តិការណ៍

យ៉ាងហោចណាស់ មនុស្សចំនួន២២នាក់ ស្លាប់ដោយសាររន្ទះបាញ់ នៅក្នុងប្រទេសឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ថា យោងតាមការផ្សព្វព័ត៌មានវិទ្យុរដ្ឋ AIR បានឲ្យដឹងថា យ៉ាងហោចណស់មនុស្សចំនួន២២នាក់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រន្ទះបាញ់ នៅរដ្ឋ Bihar ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា ។

ភ្លៀងបានធ្លាក់ចុះយ៉ាងគំហុក និងមានផ្គររន្ទះលាយឡំជាមួយនឹងរន្ទះ ដោយបានបាញ់ត្រូវពលរដ្ឋរស់នៅតំបន់ខ្លះនៃរដ្ឋខាងលើ ។
នាយកដ្ឋានឧតុនិយមឥណ្ឌា បានព្យាករណ៍ថា ភ្លៀងធ្លាក់ចុះខ្លាំងនៅផ្នែកជាច្រើននៃតំបន់ភាគខាងកើតនៃរដ្ឋ Bihar ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
នាយកដ្ឋានក៏បានប្រាប់ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងមិនចេញដំណើរអំឡុងពេលមាន ភ្លៀងធ្លាក់ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់ទិន្នន័យផ្លូវការ ដែលបានរាយការណ៍មកថា ពលរដ្ឋចំនួន៩០៧នាក់បានស្លាប់ ដោយសាររន្ទះបាញ់ នៅទូទាំងប្រទេសឥណ្ឌា ក្នុងឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ប្រភព៖ AFP

Most Popular

To Top